អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើជាមួយក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម
(VOVWORLD) - នាថ្ងៃទី១១កក្កដា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅទស្សនានិងជួបពិភាក្សាការងារជាមួយ គណកម្មការបក្សនិងថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម វៀតណាមស្តីពីលទ្ធផលអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហា សន្និ បាតលើកទី១២របស់បក្ស រួមទាំងលើកទិសដៅភារកិច្ចសម្រាប់ឆ្នាំ ២០១៨និងបណ្តាឆ្នាំបន្តបន្ទាប់។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធី |
បន្ទាប់ពីបានផ្ទៀងស្តាប់នូវរបាយការណ៍របស់គណកម្មការបក្សនិងមតិយោបល់របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានានោះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មមានតួនាទីសំខាន់ជួរមុខក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្ម ជម្រុញឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្ម អភិវឌ្ឍន៍ប្រទេសជាតិប្រកនដោយឆាប់រហ័សនិងចីរភាព។
នៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានស្នើឲ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្តាប់ជាប់នូវគោលមាគ៌ា ទស្សនៈនិងគោលនយោបាយមានចរិតលក្ខណៈយុទ្ធសាស្ត្ររបស់បក្ស ម្ចាស់ការធ្វើសេនាធិការ ស្វិតស្វាញ់នឹងគោលដៅឯករាជ្យ ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ កសាងសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម៕