អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

(VOVWORLD) -នាថ្ងៃទី១៣ឧសភា រួមជាមួយសមាជិក សភាដទៃទៀត អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Ba Dinh និងខ័ណ្ឌ Tay Ho។ អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត - ảnh 1 អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

នៅក្នុងបណ្តាជំនួបនេះ អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញារបស់បក្ស របស់លោកអគ្គលេខាក្នុងការបង្ការប្រឆាំងអំពើពុករលួយនាពេលថ្មីៗនេះ។ លោក អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា ចំពោះការប្រឆាំងអំពើពុករលួយ បក្សនិងរដ្ឋនិងប្តេជ្ញាធ្វើឲ្យខ្លាំងក្លាថែមទៀត។ ទន្ទឹមជាមួយគ្នានោះ លោកអគ្គលេខា បក្សក៏បានឲ្យដឹងនូវទិសដៅបង្កើនចំនួនសមាជិកសមាជិកាជំនាញដើម្បីឆ្លើយតបទៅនឹងតម្រូវការកសាងច្បាប់ដែលកំពុងទារលក្ខណៈជំនាញកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ