អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យនិងចលនា ការបោះឆ្នោតនៅទីក្រុងហាណូយ
|
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យនិងចលនា ការបោះឆ្នោតនៅទីក្រុងហាណូយ |
(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៦និងទី៧ឧសភា សមាជិកសមាជិការ
សភានីតិកាលទី១៤ មណ្ឌលបោះឆ្នោតលេខ១នៃទីក្រុងហាណូយបានអញ្ជើញ ទៅជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh ខ័ណ្ឌ Hoan Kiem និង
ខ័ណ្ឌ Tay Ho សំដៅរាយការណ៍អំពីកម្មវិធីសកម្មភាពនិងអនុវត្តការចលនាស្រប
តាមច្បាប់។ តាងនាមបេក្ខជននៅមណ្ឌលបោះឆ្នោតលេខ១នៃទីក្រុងហាណូយ
អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា នាពេលខាងមុខ បក្សនិងរដ្ឋាភិបាលនឹងផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យចំាបាច់ចំនួន៣ ដែលក្នុងនោះមានការនាំសេដ្ឋកិច្ចប្រទេសជាតិបន្តការអភិវឌ្ឍន៍ដោយនិរន្តភាព។
រួមជាមួយគ្នា សមាជិកសមាជិការសភាម្នាក់ៗ ត្រូវបំពេញល្អភារកិច្ចរបស់ខ្លួនតាម ការកំណត់របស់ច្បាប់ រក្សាចរិយាសម្បត្តិ សីលធម៌ របៀបរស់នៅស្អាតស្អំ និង កសាងគ្រួសារជាគំរូលើគ្រប់ជ្រុងជ្រោយផងដែរ៕