អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃសន្និសីទគណៈកម្មាធិការបក្សយោធាមជ្ឈិម

(VOVWORLD) - យោងតាមការវាយតម្លៃទូទៅ ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស គណៈកម្មាធិការបក្សនិងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ បានបំពេញយ៉ាងពេញលេញរាល់ភារកិច្ច ការពារអធិបតេយ្យភាព និងបូណភាពទឹកដីយ៉ាងរឹងមាំ; ធានាសុវត្ថិភាពរាល់ព្រឹត្តិការណ៍នយោបាយរបស់ប្រទេសជាតិ; លើកកម្ពស់តួនាទីសំខាន់ក្នុងការបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត ស្វែងរក ជួយសង្គ្រោះ និងជួយឧបត្ថម្ភប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃសន្និសីទគណៈកម្មាធិការបក្សយោធាមជ្ឈិម - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃសន្និសីទ (រូបថត៖ qdnd.vn)

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សយោធាមជ្ឈិម បានរៀបចំសន្និសីទវាយតម្លៃលទ្ធផលនៃការដឹកនាំក្នុងការអនុវត្តភារកិច្ចយោធានិងការពារជាតិ ក្នុង រយៈពេល ៦ ខែដើមឆ្នាំ និងអនុវត្តន៍ភារកិច្ចសំខាន់ៗ ក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២២។ អគ្គលេខាបក្សលោក Nguyen Phu Trong លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានអញ្ជើញជាអធិបតីសន្និសីទ។ អញ្ជើញចូលរួមសន្និសីទនេះ  មានប្រធានរដ្ឋលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh។

យោងតាមការវាយតម្លៃទូទៅ ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស គណៈកម្មាធិការបក្សនិងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ បានបំពេញយ៉ាងពេញលេញរាល់ភារកិច្ច ការពារអធិបតេយ្យភាព និងបូណភាពទឹកដីយ៉ាងរឹងមាំ; ធានាសុវត្ថិភាពរាល់ព្រឹត្តិការណ៍នយោបាយរបស់ប្រទេសជាតិ; លើកកម្ពស់តួនាទីសំខាន់ក្នុងការបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត ស្វែងរក ជួយសង្គ្រោះ និងជួយឧបត្ថម្ភប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

អនុវត្តន៍ភារកិច្ចសំខាន់ៗក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឱ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ផ្តោតការយកចិត្តទុកដាក់ក្នុងការដឹកនាំ បញ្ជាណែនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពនៃមហាសន្និបាតលើកទី១៣ របស់បក្ស សេចក្តីសម្រេចចិត្តនៃមហា សន្និបាតបក្សយោធាលើកទី១១។ ទន្ទឹមជាមួយគ្នានោះ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់យុទ្ធសាស្ត្រ   និងគម្រោងច្បាប់ស្តីពីវិស័យយោធានិងការពារជាតិ; សេចក្តីសម្រេចចិត្តអំពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ និងសន្តិសុខក្នុងតំបន់ រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ រួមជាមួយគ្នានោះ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការត្រៀមប្រយុទ្ធ; គ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវដែនអាកាស សមុទ្រ ព្រំដែនគោក និងតំបន់យុទ្ធសាស្ត្រសំខាន់ៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ