អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅជូនអំណោយចំពោះជនមានគុណូបការៈជាមួយបដិវត្តន៍នៅទីក្រុងហាណូយ
(VOVWORLD) -នារសៀលថ្ងៃទី២៥កក្កដា អគ្គលេខាគណៈ កម្មា ធិការមជ្ឈឹមបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅ សាកសួរសុខទុក និងជួនអំណោយចំពោះជនមានគុណូបការៈនៅមជ្ឈមណ្ឌលថែទាំជនមានគុណូបការៈនៅទីក្រុងហាណូយ។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជូនអំណោយចំពោះជនមានគុណូបការៈជាមួយបដិវត្តន៍នៅទីក្រុងហាណូយ (រូបថតៈ Trí Dũng – TTXVN) |
នៅទីនេះ លោកអគ្គលេខាបក្សបានអញ្ជើញសំណេះសំណាលជាមួយវីរៈអ្នកម្តាយ និងអះអាងថា ការងារថែទាំជនមានគុណូបការៈចំពោះបដិវត្តន៍ជានិច្ចកាលត្រូវបានគណៈ កម្មាធិការបក្ស គ្រប់ជាន់ថ្នាក់ អង្គការបក្ស និងរដ្ឋអំណាចផ្តោតសំខាន់ជាពិសេសនិងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ លោកអគ្គលេខាបក្សក៏បានក្រើនរំលឹកក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច គប្បីអនុវត្តបន្ថែមសកម្មភាពសម្បូរបែបឲ្យបានច្រើន ដើម្បីអនុវត្តការតបស្នងសង គុណវីរៈយុទ្ធជន ជនមានគុណូបការៈចំពោះបដិវត្តន៍លើទូទាំងប្រទេស៕