អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith

(VOVWORLD) - នាព្រឹកថ្ងៃទី១៣ខែកញ្ញា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួយជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith ក្នុងឱកាសមកបំពេញទស្សនកិច្ច ចូលរួមសន្និសីទ WEF ASEAN 2018 នៅប្រទេសវៀត ណាម។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith  

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលកន្លងទៅ។ ទន្ទឹមនឹងនោះស្នើរអោយរដ្ឋាភិបាលទាំងពីរ សម្របសម្រួលនិងដឹកនាំបណ្ដាក្រសួង ស្ថាប័ននិងបណ្តាខេត្តនានាឲ្យចាត់វិធានការដើម្បីដោះស្រាយបញ្ហាលំបាកនិងឧបសគ្គសំដៅលើកកំពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគនិងពាណិជ្ជកម្ម...។ អគ្គលេខាបក្សក៏បានសម្ដែងនូវការចែករំលែកជាមួយនឹងការបាត់បង់រួមទាំងការខូចខាតរបស់ប្រជាជនAttapeu ដោយឧប្បត្តិហេតុបាក់ទំនប់វារីអគ្គិសនី បណ្តាលឲ្យភ្លៀងធ្លាក់ ទឹកជំនន់នៅខេត្តមួយចំនួនរបស់ឡាវនាពេលកន្លងទៅ ព្រមទាំងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវនៅតំបន់រងគ្រោះនឹងយកឈ្នះលើផលវិបាក, ស្តារផលិតកម្មនិងស្ថេរភាពនៃជីវិតរបស់នៅប្រចាំថ្ងៃ។

 រីឯខ្លួនវិញ នាយករដ្ឋមន្ដ្រីឡាវបានអបអរសាទរចំពោះការដែលវៀតណាមបានរៀបចំប្រកបដោយជោគជ័យនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន និងថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងជំនួយឧបត្ថម្ភ ដែលវៀតណាមបានផ្តល់ ឱ្យឡាវតាំងពីមុនរហូងដល់បច្ចុប្បន្ន។ លោក Thongloun Sisoulith បានអះអាង ថារដ្ឋាភិបាលឡាវនឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល វៀតណាមដើម្បីដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធិភាពនូវ ខ្លឹមសារនៃកិច្ចព្រមព្រៀងដែលទទួលបាននៅក្នុងកិច្ចប្រជុំលើកទី ៤០ និងត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ៤១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ច សហប្រតិបត្តិការវៀតណាម ឡាវនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ