អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

(VOVWORLD) - នារសៀលថ្ងៃទី ៣១ មីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Liu Ninh លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ 
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong និងសមមិត្ត Luu Ninh ជាមួយគណៈប្រតិភូថតរូបអនុស្សាវរីយ៍  (រូបថត៖ Tri Dung/TTXVN)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសម្តែងនូវក្តីរីករាយចំពោះការវិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរនាពេលថ្មីៗនេះ ក្នុងនោះទំនាក់ទំនងរវាងខេត្ត Guangxi និងតំបន់ព្រំដែនវៀតណាម មានការអភិវឌ្ឍជាវិជ្ជមានមួយចំនួន បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោកអគ្គលេខាបក្ស ក្នុងខែតុលាឆ្នាំ ២០២២។ លោកអគ្គលេខាបក្សបានស្នើរឲ្យ ខេត្ត Guangxi និងខេត្តជាប់ព្រំដែនវៀតណាម ពង្រីកស្មារតីឈានមុខក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដាក់ពង្រាយកិច្ចសហប្រតិបត្តិការលើវិស័យទេសចរ ណ៍ សន្តិសុខ-ការពារជាតិ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន រួមគ្នាកសាងព្រំដែនប្រកបដោយសន្តិភាពនិងមិត្តភាព។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបសមមិត្ត Luu Ninh លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន (រូបថត៖ Tri Dung/TTXVN)

ចំណែកឯលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi លោក Liu Ninh បានអះអាងថា   Guangxi នឹងបន្តសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយមូលដ្ឋាននានារបស់វៀតណាម ដើម្បីក្តាប់ជាប់ និងអនុវត្តន៍បានយ៉ាងល្អនូវការយល់ឃើញរួម និងកិច្ចព្រមព្រៀងសំខាន់រវាងអគ្គលេខាបក្សនៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ រួមគ្នាកសាងព្រំដែនប្រកបដោយគុណភាពខ្ពស់ សន្តិភាព និងមិត្តភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ