អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅទស្សនាទីក្រុង Sentendere នៃប្រទេសហុងគ្រីស

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅហុងគ្រីសនោះ នាព្រឹកថ្ងៃទី៩ ខែកញ្ញាឆ្នាំ ២០១៨ (តាមម៉ោងតំបន់) អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅទស្សនាទីក្រុង Sentendere ដែលជាទីក្រុងល្បីឈ្មោះខាង វប្បធម៌ សិល្បៈនិងទេសចរណ៍របស់ប្រទេស ហុងគ្រីសនិងជាទីក្រុងចងសម្ព័ន្ធមិត្តជាមួយទីក្រុង Hoi An នៃប្រទេសវៀតណាម។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅទស្សនាទីក្រុង Sentendere នៃប្រទេសហុងគ្រីស - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Sentendere (រូបថតៈ Tri Dung/TTXVN) 

អភិបាលទីក្រុង Sentendere លោក Verseghi-Nagy Miklos បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរទស្សនិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសវៀតណាមដែលបានមកទស្សនាទីក្រុងលើកនេះ។  អភិបាលក្រុង  លោក Verseghi Nagy Miklos បានសម្តែងជំនឿទុកចិត្តថា ដំណើរទស្សនកិច្ចនៅហុងគ្រីស របស់អគ្គលេខាបក្ស Nguyen Phu Trong នឹងរួមចំណែកក្នុងការជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះមានទាំងទំនាក់ទំនងរវាងទីក្រុង Sentendere ជាមួយទីក្រុង Hoi An និងបណ្ដាទីក្រុងផ្សេងៗទៀតនៃប្រទេសវៀតណាមតែម្តង។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថាវៀតណាមនិង ហុងគ្រីសមានទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការអស់រយៈពេល ៧០ ឆ្នាំហើយ។ វៀតណាមចងចាំនិងដឹងគុណជានិច្ចចំពោះការជួយឧបត្ថម្ភយ៉ាងថ្លៃថ្លាប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋនិងប្រជាជនហុងគ្រីសចំពោះកិច្ចការការពារនិង កសារប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចនៅហុងគ្រីសលើកនេះរបស់គណៈប្រតិភូវៀតណាមក្នុងបំណងជម្រុញនិងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ក្នុងនោះមានការផ្លាស់ប្តូរវប្បធម៌និងកិច្ចសហប្រតិបត្តិការរវាងតំបន់នានានៃប្រទេសទាំងពីរផងដែរ។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅទស្សនាទីក្រុង Sentendere នៃប្រទេសហុងគ្រីស - ảnh 2អភិបាលទីក្រុង Sentendere អញ្ជើញទទួលស្វាគមន៍លោកអគ្គលេខាបក្សវៀតណាមយ៉ាងកក់ក្តៅបំផុត 

អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្វាគមន៍និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងទីក្រុង Sentendere និងទីក្រុង Hoi An នៃប្រទេសវៀតណាម និងសង្ឃឹមថា នាពេលខាងមុខ តំបន់ទាំងពីរនេះនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុងនោះមានការចែករំលែកបទពិសោធន៍នៃការអភិរក្ស បេតិកភណ្ឌធម្មជាតិ ជាពិសេស រួមបញ្ចូលគ្នានូវការផ្លាស់ប្តូរវប្បធម៌និងសិល្បៈ ធ្វើអាជីវកម្មទេសចរដើម្បីរួមចំណែកជាក់ស្តែងក្នុងការបង្រួបបង្រួមនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ វៀត ណាមនិងហុងគ្រីស។

ដោយមានការអមដំណើររបស់អភិបាលក្រុង Sentendere អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅទស្សនកិច្ចនៅ វិថីបុរាណ ស្វែងយល់អំពី ប្រវត្តិសាស្រ្តនិងវប្បធម៌របស់វិថីនេះ រួមទាំងសំណេះសំណាលជាមួយប្រជាជននៅទីនេះផង ដែរ។ លោកក៏បានទិញវត្ថុអនុស្សាវរីយ៍បែបប្រពៃណី ដែលជាស្នាដៃរបស់ប្រជាជននៃទីក្រុង Sentendere តែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ