អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញអុជធូបរំលឹកញ្ញាណក្ខន្ធថ្នាក់ដឹកនាំបក្សនិងរដ្ឋ
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២ នាព្រឹកថ្ងៃទី ២៨ ខែមករា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋនៅតាមគេហដ្ឋាននីមួយៗ។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកអតីតអគ្គលេខាបក្ស Le Duan (រូបថត៖ TTXVN) |
អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញគោរពរំលឹកវិញ្ញាណក្ខន្ធលោកអតីតអគ្គលេខាបក្ស Le Duan ដែលជាមេដឹកនាំដ៏មានកិត្យានុភាព ដែលបានបម្រើសកម្មភាពបដិវត្តន៍អស់រយៈពេល ៦០ ឆ្នាំ និងក្នុងរយៈពេល ២៦ ឆ្នាំបន្តបន្ទាប់ ពីឆ្នាំ ១៩៦០ ដល់ ១៩៨៦ ក្នុងឋានៈជាអគ្គលេខាទីមួយ និងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស។ អតីតអគ្គលេខាបក្ស Le Duan បានលះបង់ជីវិតសម្រាប់បុព្វហេតុ តស៊ូរំដោះជាតិ ដើម្បីសេចក្តីប្រាថ្នាចង់បង្រួបបង្រួមជាតិ និងជាអ្នកទ្រឹស្តីដ៏ឆ្នើម ជាគតិបណ្ដិតប្រកបដោយការច្នៃប្រឌិតដ៏អស្ចារ្យនៃបដិវត្តន៍ វៀតណាម ជាមួយនឹងបាវចនាថា “បដិវត្តន៍គឺជាការច្នៃប្រឌិត សុច្ចធម៌ជាលក្ខណៈជាក់ស្តែង”។ បន្ទាប់មក អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញគោរពរំលឹកវិញ្ញាណក្ខន្ធលោកអតីតអគ្គលេខាបក្ស Truong Chinh ជាមេដឹកនាំដែលត្រូវបានជ្រើសរើសកាន់តំណែងខ្ពស់បំផុតរបស់បក្សចំនួន ៣ លើក។ នាព្រឹកថ្ងៃនេះដែរ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញអុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធលោកអតីតអគ្គលេខាបក្ស Do Muoi និងអតីតអគ្គលេខាបក្ស លោក Le Kha Phieu ផងដែ៕