អគ្គលេខាបក្ស Nguyen Phu Trong ជួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីបណ្ដាអ្នកបដិវត្តន៍ជើងចាស់
|
អគ្គលេខាបក្ស Nguyen Phu Trong ជួបសំណេះសំណាលនិងជូនពរឆ្នាំថ្មី បណ្ដាអ្នកបដិវត្តន៍ជើងចាស់(http://baodientu.chinhphu.vn/) |
(VOV)_នាព្រឹកថ្ងៃទី ២៧ មករា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស កម្មុយនីស្ត វៀតណាម លោក Nguyen Phu Trong បានជួបប្រាស្រ័យ ជូនពរឆ្នាំថ្មីបណ្ដាកម្មាភិ
បាល បដិវត្តន៍ជើងចាស់ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្យមាតុភូមិវៀតណាម អតីត ថ្នាក់ដឹកនាំនៃស្ថាប័នមជ្ឈឹមនិងរដ្ឋធានីហាណូយ។
ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស កម្មុយនីស្តវៀតណាម លោក Nguyen Phu
Trong បានសង្កត់ធ្ងន់ថា៖
“ ក្នុងឆ្នាំ ២០១៤ បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល ត្រូវបន្តខំប្រឹងប្រែងអនុវត្តគោលដៅ៖ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា ស្ដាកំណើន ឡើងវិញ និងលើកកំពស់កម្លាំងប្រកួតប្រជែងខឿនសេដ្ឋកិច្ច ធានាសុខុមាលភាព
សង្គម ផលប្រយោជន៍សង្គម និងលើកស្ទួយជីវភាពរស់នៅ។ ទន្ទឹមនឹងនោះ ត្រូវខំ
ប្រឹង ប្រែងបង្កើនការផ្លាស់ប្តូរថ្មីក្នុងការកសាងបក្ស កសាងរដ្ឋ រណសិរ្យមាតុភូមិនិង ស្ថាប័ន អង្គការនានា បន្តអនុវត្តល្អសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹម លើកទី៤
(នីតិកាលទី១១) ស្ដីពីការកសាងបក្ស ផ្សាភ្ជាប់ជាមួយការជំរុញខ្លាំងការរៀនសូត្រ
និងធ្វើ តាមគំរូសិលធម៌លោកប្រធានហូជីមិញផងដែរ៕”