អគ្គលេខាបក្ស Nguyen Phu Trong មានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ របស់អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម

នាព្រឹកថ្ងៃទី២៧មិនាក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំរបស់អគ្គស្នងការនយោបាយ
កងទ័ពប្រជាជនវៀតណាម ស្តីពីសភាពការណ៍ការងារបក្ស ការងារនយោបាយក្នុង
កងទ័ព ពីមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១១​មក។អគ្គលេខាគណៈកម្មា
ធិការមជ្ឃឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong មានគោលបំណងថា៖​ កងទ័ពប្រជាជនវៀតណាមនឹងបន្តជ្រួតជ្រាបយ៉ាង ជ្រាលជ្រៅ ថែមទៀត អំពីតួនាទី
របស់ការងារបក្ស ការងារនយោបាយមិនត្រឹមតែក្នុងកងទ័ពបុណ្ណោះទេ ថែមទាំង
ក្នុងប្រព័ន្ធនយោបាយទាំងមូលក្នុងសង្គម​ទៀតផង។ អគ្គលេខា Nguyen Phu Trong
បានសង្កត់ធ្ងន់ថា៖

អគ្គលេខាបក្ស Nguyen Phu Trong មានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ របស់អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម - ảnh 1
អគ្គលេខាគណៈកម្មាធិការមជ្ឃឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ជួបធ្វើការជាមួយថ្នាក់ដឹកនាំរបស់អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម
(Image: VOVonline)

“ការងារបក្ស ក្នុងកងទ័ពបានល្អហើយ ។ប៉ុន្តែនៅតែបន្តជ្រួតជ្រាបយ៉ាងជ្រាលជ្រៅ
ថែមទៀត និងលៃទុកពេលវេលានិងកំលាំងកាយចិត្ត ឲ្យការងារកសាងមនុស្ស ។
នេះមានន័យថា កសាងបក្ស រួមមាន ៖ សតិអារម្មណ៏ នយោបាយ សិលធម៏ របៀបរស់
នៅ ជាដើម។ នាថ្ងៃនេះ ខ្ញុំចង់សង្កត់ធ្ងន់ថា៖ បណ្ដាសមមិត្តត្រូវពង្រីកតួនាទី យ៉ាងខ្លាំង
ក្លាថែមទៀត ក្នុងសង្គមទាំងមូល ក្នុងប្រជាជនទាំងមូល ដើម្បីការពាររបប ការពារមាតុ
ប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ