អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរី៍យ៍លើកទី៦០នៃទិវាបង្កើតបណ្ឌិតសភាវិទ្យ
(VOV)_ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦០នៃទិវាបង្កើតបណ្ឌិតសភាវិទ្យាសាស្ត្រ សង្គមកិច្ចវៀតណាម នាព្រឹកថ្ងៃទី២ធ្នូ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានស្ងើចសរសើររាល់លទ្ធផល ស្នាដៃ និងការរួមវិភាគទានដ៏សែនសំខាន់ របស់បណ្ឌិតសភាវិទ្យាសាស្ត្រ សង្គមកិច្ចវៀតណាម ក្នុងរយះពេលកន្លងទៅ។ លោកអគ្គលេខាបក្ស ក៏បានលើកច្បាស់ដែរថា៖បណ្ឌិតសភាវិទ្យាសាស្ត្រ សង្គមកិច្ចវៀតណាមត្រូវការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យនិងខ្លាំងក្លាជាងទៀត ដើម្បីអនុវត្តល្អនូវភារកិច្ចជាស្ថាប័នស្រាវជ្រាវរាល់បញ្ហាជាសារវ័ន្តស្ដីអំពីវិទ្យាសាស្ត្រ សង្គមកិច្ច។ ពិសេសគឺត្រូវប្រមូលផ្តុំបំភ្លឺនិងដោះស្រាយរាល់ទំនាក់ទំនងធំៗ ដែលបានលើកឡើងក្នុងកម្មវិធីនយោបាយកសាងប្រទេសជាតិ ក្នុងអន្តរកាលឈានឡើងលិទ្ធិសង្គមនិយម (បំពេញនិងអភិវឌ្ឍន៍នាឆ្នាំ ២០១១) ទន្ទឹមនឹងនោះបានអះអាង និងការពាររាល់ទស្សនត្រឹមត្រូវ រិះគន់ បដិសេដ្ឋកិច្ចទស្សនះខុសឆ្គងនិងអមិត្ត …។ល៕