អគ្គលេខាបានទទួលជួបសន្ទនាគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវ

អគ្គលេខាបានទទួលជួបសន្ទនាគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវ - ảnh 1
អគ្គលេខាលោក Nguyen Phu Trong បានទទួលជួបសន្ទនាគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវ (vietnamplus.vn)

        Vovworld-ទទួលសេចក្តីអញ្ចើញរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត
វៀតណាម​គណៈប្រតិភូមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវដឹកនាំដោយប្រធាន
គណៈកម្មាធិការមជ្ឈឹមលោក Chansy Phosikham បានមកបំពេញទស្សនកិច្ចនៅ
វៀតណាមចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤មករា។ នារសៀលថ្ងៃទី២១មករានៅទីស្ដី
ការមជ្ឈឹមបក្ស អគ្គលេខាលោក Nguyen Phu Trong បានជួបសន្ទនាគណៈប្រតិភូ។
លោកអគ្គលេខាមានបំណងថា នាពេលខាងមុខ គណៈកម្មាធិការមជ្ឈឹមនៃបក្ស
ទាំងពីរបន្តសហការជិតស្និទ្ធបង្កើនការផ្លាស់ប្តូររាល់បញ្ហាទ្រឹស្តីនិងជាក់ស្ដែងបទ
ពិសោធន៍ក្នុងការងារកសាងបក្សការងារកម្មាភិបាលជាដើម។

        នាថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត
វៀតណាមដឹកនាំដោយលោក To Huy Rua ប្រធានគណៈកម្មាធិការមជ្ឈឹមបានជួប
ចរចារជាមួយគណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ។
ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍អំពីការងារចាត់តាំងកសាងបក្សដែលភាគី
ទាំងពីរយកចិត្តទុកដាក់និងវិធានការជាក់ស្ដែងលាតត្រដាងអនុវត្តកិច្ចព្រមព្រៀង
សហប្រតិបត្តិការរវាងគណៈកម្មាធិការទាំងពីរ រួមចំណែកនាំទំនាក់ទំនងសាមគ្គី
ភាពពិសេសវៀតណាម-ឡាវកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ