អគ្គលេខាលោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ិនិងបេឡារុស
|
អគ្គលេខាលោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ិនិងបេឡារុស (VOV) |
Vovoworld-ទទួលសេចក្តីអញ្ចើញរបស់ប្រធានាធិបតេយ្យរុស្ស៊ីលោក Vladimir
Putin និងប្រធានាធិបតីសាធារណៈរដ្ឋបេឡារុសលោក Alexander Lukashenko នាព្រឹក
ថ្ងៃទី២៣វិច្ឆិកា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាន
ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីនិងសាធារណៈរដ្ឋបេឡារុសចាប់ពីថ្ងៃទី២៣ដល់២៨វិច្ឆិកា។
អំដំណើរជាមួយលោក អគ្គលេខា Nguyen Phu Trong មានលោក Ngo Van Du
សមាជិកការិយាល័យនយោបាយលេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការ
ត្រួតពិនិត្យមមជ្ឈឹម លោក Tran Quoc Vuong លេខាមជ្ឈឹមបក្សប្រធានការិយាល័យ
ខុទ្ទកាល័យមជ្ឈឹម លោក Hong Trung Hai សមាជិកមជ្ឈឹមបក្សឧបនាយករដ្ឋមន្ត្រី
រដ្ឋាភិបាលនិងជាប្រធានគណៈកម្មាធិការសហប្រតិបត្តិការវៀតណាមសហព័ន្ធ
រុស្ស៊ីជាដើម។
ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីមានកម្រាស់
ប្រវត្តិសាស្ត្រ៦៤ឆ្នាំមុននេះ សហភាពស៊ូវៀតជាប្រទេសមួយក្នុងចំណោមប្រទេស
ដំបូងលើពិភពលោកទទួលស្គាល់និងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។
ឆ្នាំ២០១២ជារបត់សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម-រុស្ស៊ីខណៈដែល
ប្រទេសតាំងពីរលើកកំរិតទំនាក់ទំនងពីដៃគូរយុទ្ធសាស្ត្រឡើងទំនាក់ទំនងដៃគូរ
យុទ្ធសាស្ត្រលើគ្រប់វិស័យ។
នាបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំងពីរមានបោះជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
ស៊ីជម្រៅនិងកាន់តែមានប្រសិទ្ធភាពលើវិស័យជាច្រើន។ តំលៃពាណិជ្ជកម្មទ្វេភាគី
ឆ្នាំ២០១៣ទទួលបានជិត៤ពាន់លានដុល្លារអាមេរិក(កើនឡើង៨ដងបើប្រៀបនឹង
ឆ្នាំ២០០១)។