អគ្គលេខាលោក Nguyen Phu Trong ធ្វើជាអធិបតីក្នុងកិច្ចប្រជុំអំពីការងារបង្ការប្រឆាំងអំពើពុករលួយ

(VOVWORLD) - នារសៀលថ្ងៃទី២៧ មេសា នៅទីក្រុងហាណូយ អចិន្ត្រៃយ៍គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការប្រឆាំងអំពើពុករលួយ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ប្រធានគណៈកម្មាធិការ។
អគ្គលេខាលោក Nguyen Phu Trong ធ្វើជាអធិបតីក្នុងកិច្ចប្រជុំអំពីការងារបង្ការប្រឆាំងអំពើពុករលួយ - ảnh 1អគ្គលេខាលោក Nguyen Phu Trong ថ្លែងមតិក្នុងកិច្ចប្រជុំ  

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ លោក Nguyen Phu Trong បានកោតសរសើរ ទទួលស្គាល់និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នសមត្ថកិច្ចក្នុងការអនុវត្តភារកិច្ចបង្ការប្រឆាំងអំពើពុករលួយ ទទួលបានលទ្ធផលវិជ្ជមានជាច្រើនដែលបានសាធារណៈមតិនិងប្រជាជនគាំទ្រ។ លោកអគ្គលេខាអះអាងថា រាល់លទ្ធផលនេះបានអះអាងជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តរបស់បក្ស រដ្ឋ ក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ ពង្រឹងជំនឿទុកចិត្តតនិងបង្កើនពិន័យក្នុងបក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ