អគ្គលេខាលោក Nguyen Phu Trong៖ សរសេរជាបន្តនូវទំព័រថ្មីក្នុងទំនាក់ ទំនងវៀតណាម-គុយបា

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅគុយបា នាថ្ងៃទី២៩ មីនា អគ្គ លេខាលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បាន ចូលរួមពិធីបិទបញ្ចប់ជំនួបប្រាស្រ័យរវាងយុវវ័យ វៀតណាមនិងគុយបា ហើយប្រគល់គ្រឿង ឥស្សៈរិយយសមិត្តភាពជូនចំពោះអតីតអ្នកជំនាញការយោធាគុយបា។
អគ្គលេខាលោក Nguyen Phu Trong៖ សរសេរជាបន្តនូវទំព័រថ្មីក្នុងទំនាក់ ទំនងវៀតណាម-គុយបា - ảnh 1អគ្គលេខាលោក Nguyen Phu Trong ថ្លែងមតិក្នុងពិធីនេះ 


អញ្ជើញថ្លែងមតិទៅកាន់យុវជនយ៉ាងច្រើនកុះករនៃប្រទេសទាំងពីរ អគ្គ លេខាលោក Nguyen Phu Trong មានគោលបំណងថា ជំនាន់វ័យក្មេងវៀត ណាម-គុយបា នឹងរក្សានិងសរសេរជាបន្តនូវទំព័រថ្មី ក្នុងទំនាក់ទំនងសាមគ្គី ភាព មិត្តភាពជាភាតរៈរវាងប្រទេសទាំងពីរ។

        “ជាអ្នកម្ចាស់នាអនាគតរបស់វៀតណាមនិងគុយបា ជំនាន់វ័យក្មេងមានបេសក កម្មប្រវត្តិសាស្ត្រដ៏ធំធេងនោះគឺ បន្តដោយស្មោះត្រង់និងសក្តិសមនូវបុព្វហេតុ បដិវត្តន៍របស់ជំនាន់មុនៗ ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុ កសាងលទ្ធិសង្គមនិយមនៅប្រទេសនីមួយៗ”។  

       ក្នុងឱកាសនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong និងអនុប្រធានទី១ក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបា Miguel Diaz- Canel Bernmudez បានប្រគល់គ្រឿងឥស្សៈរិយយសមិត្តភាព ដែលជាអំណោយ ដ៏ថ្លៃថ្នូរបស់រដ្ឋវៀតណាម ជូនចំពោះយុទ្ធជនគុយបាចំនួន៥នាក់ ដែលបាន បំពេញកាតព្វកិច្ចអន្តរជាតិនៅវៀតណាមក្នុងការតស៊ូប្រឆាំងអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ