អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមរំលឹកខួបលើកទី៧៥ឆ្នាំ ទិវាប្រពៃណី

(VOVWORLD) - ក្នុងអំឡុងពេល៧៥ឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់បក្សនិងលោក ប្រធានហូជីមិញ អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមជានិច្ច កាលប្រកាន់យ៉ាងខ្ជាប់នូវគោលមាគ៌ាបដិវត្តន៍ ភារកិច្ចកសាងកងទ័ព ធ្វើ សេនាធិការយ៉ាងសកម្មចំពោះបក្ស រដ្ឋ អំពីគោលជំហរកសាងកងទ័ពអោយ បានរឹងមាំ ស្មោះត្រង់ជាដាច់ខាតចំពោះបក្ស មាតុប្រទេសនិងប្រជាជន។ 
អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមរំលឹកខួបលើកទី៧៥ឆ្នាំ ទិវាប្រពៃណី - ảnh 1លោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈឹមភ្ជាប់គ្រឿងឥស្សរិយយសការពារមាតុប្រទេសថ្នាក់ទីមួយលើទង់ប្រពៃណីរបស់អគ្គស្នងការនយោបាយ (រូបថត៖ TTXVN)

  នាព្រឹកថ្ងៃទី១៦ ខែធ្នូ នៅរដ្ឋធានីហាណូយ អគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀត ណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំទិវាប្រពៃណីហើយទទួលគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទីមួយ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong លេខា គណៈកម្មាធិការយោធាមជ្ឈឹម បានផ្ញើរកន្ត្រកផ្កាអបអរសាទរ។

        ក្នុងអំឡុងពេល៧៥ឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់បក្សនិងលោក ប្រធានហូជីមិញ អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមជានិច្ច កាលប្រកាន់យ៉ាងខ្ជាប់នូវគោលមាគ៌ាបដិវត្តន៍ ភារកិច្ចកសាងកងទ័ព ធ្វើ សេនាធិការយ៉ាងសកម្មចំពោះបក្ស រដ្ឋ អំពីគោលជំហរកសាងកងទ័ពអោយ បានរឹងមាំ ស្មោះត្រង់ជាដាច់ខាតចំពោះបក្ស មាតុប្រទេសនិងប្រជាជន។ ថ្លែងនៅពិធីនេះ លោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈ លេខាមជ្ឈឹមបានសង្កត់ធ្ងន់ថា៖

        “អគ្គស្នងការនយោបាយត្រូវការផ្ដោតសំខាន់ទៅលើការលើកកំពស់ គុណភាពនៃការងារបញ្ជាដឹកនាំ បន្តផ្លាស់ប្ដូរថ្មីខ្លឹមសារអប់រំនយោបាយ សតិអារម្មណ៍សម្រាប់កងទ័ព។ ធ្វើអោយយុទ្ធជនម្នាក់ៗយល់ឃើញយ៉ាង ច្បាស់នូវឧបាយកលបំផ្លាញប្រឆាំងរបស់អានុភាពអមិត្ត ជំរុញខ្លាំងនូវការតស៊ូប្រឆាំងនឹង ល្បិចកលខុសឆ្គង អមិត្ត បង្ការប្រឆាំងនឹងសភាពការណ៍ខ្សោយចុះសីលធម៌ ខាងផ្ទៃក្នុង។ ទន្ទឹមនឹងនោះ បន្តជាកម្លាំងគំរូឈានមុខគេក្នុងការតស៊ូប្រឆាំង នឹងទស្សនៈ សតិអារម្មណ៍ខុសឆ្គង សំដៅការពារមូលដ្ឋានគ្រឹះនៃសតិ អារម្មណ៍របស់បក្ស រក្សារឹងមាំនូវសតិអារម្មណ៍របស់បក្សក្នុងកងទ័ព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ