|
ឧត្តមសេនីយ៍ទោលោក Phan Van Giang អគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបសន្ទនាជាមួយឧត្តមសេនីយ៍ត្រីលោក Peeter Kelly
មេបញ្ជាការកងទ័ពជើងគោកនូវែលហ្សេឡង់ (Quốc Chinh/TTXVN)
|
(VOV)_នាថ្ងៃទី ៣ មេសា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ទោលោក Phan Van
Giang អគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានទទួល
ជួបសន្ទនាជាមួយឧត្តមសេនីយ៍ត្រីលោក Peeter Kelly មេបញ្ជាការកងទ័ពជើងគោក
នូវែលហ្សេឡង់ ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ។ នៅជំនួបនេះ
ឧត្តមសេនីយ៍ទោលោក Phan Van Giang បានអះអាងថា កិច្ចសហប្រតិបត្តិការក្នុង
វិស័យយោធា ការពារជាតិ និងកងកម្លាំងកងទ័ពជើងគោករវាងវៀតណាមនិង
នូវែលហ្សេឡង់បានបោះជំហានអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាព
ព្រមទាំងសម្ដែងនូវគោលបំណងថា នាពេលខាងមុខ ភាគីទាំងពីនឹងបង្កើនការផ្លាស់
ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ចែករំលែកបទពិសោធន៍ចូលរួមសកម្មភាពរក្សាសន្តិភាព
នៅអង្គការសហប្រជាជាតិ។ រីឯខ្លួនវិញ ឧត្តមសេនីយ៍ត្រីលោកPeeter Kelly បាន
ឲ្យដឹងថាដំណើរទស្សនកិច្ចការងារនៅវៀតណាមលើកនេះជាឱកាសសម្រាប់គណៈប្រតិភូ
យល់ ដឹងបន្ថែមអំពីទឹកដី មនុស្សវៀតណាម និងអង្គភាពកងទ័ពមួយចំនួនដែល
គណៈប្រតិភូមកទស្សនកិច្ចការងារ ។ ឧត្តមសេនីយ៍ត្រីលោក Peeter Kelly មានក្ដីសង្ឃឹម
ថាភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងការបណ្តុះ បណ្តាលមន្ត្រី
សហប្រតិបត្តិការសន្តិសុខតាមសមុទ្រជួយសង្គ្រោះគ្រោះ មហន្តរាយ៕