អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាមទទួលជួបអគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ។
VOV-រសៀលថ្ងៃទី១៨កញ្ញាឧត្តសេនីយ៍ទោ Tran Quang Khue អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាមបានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍អិទ្ធសារាតអគ្គមេបញ្ជាការរងនិងជាប្រធានស្នងការហ្វឹកហាត់នៃកងយោធពលខេមរៈភូមិន្ទដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការងារនៅវៀតណាម។ នៅពិធីទទួលជួបសន្ទនាភាគីទាំងពីរបានវាយតំលៃខ្ពស់កិច្ចសហការមានប្រសិទ្ធភាពរបស់ស្នងការសាលាអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមនិងស្នងការហ្វឹកហាត់នៃកងយោធពលខេមរៈភូមិន្ទ។ ក្នុងរយៈពេលខាងមុខបណ្ដាស្ថាប័នមានសមត្ថកិច្ចនៃកងទ័ពប្រទេសទាំងពីរនឹងរៀបចំសន្និសីទដកពិសោធន៍ការងារបណ្ដុះបណ្ដាលកម្មាភិបាល។ ស្នងការសាលាធ្វើសេនាធិការបញ្ជាណែនាំវិទ្យាស្ថានសាលាក្នុងកងទ័ពផ្លាស់ប្តូរថ្មីកម្មវិធីខ្លឹមសារបណ្ដុះបណ្ដាលសំរាប់សិក្ខាកាមកងយោធពលខេមរៈភូមិន្ទក្ដាប់ជាប់នឹងសំណូមពរភារកិច្ចស្ថានភាពជាក់ស្ដែងរបស់ប្រទេសកម្ពុជា។ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមនឹងបន្តបង្កលក្ខណៈជួយឧបត្ថម្ភលើគ្រប់វិស័យការងារយោធាសំរាប់កងយោធពលខេមរៈភូមិន្ទ៕