អង្កការសហប្រជាជាតិ អំពាវនាវឱ្យសហគមន៍អន្តរជាតិសហប្រតិបត្តិការ ស្ដីពី​មុខសញ្ញា ក្រុមជីហាដបរទេសនៅមជ្ឈឹមបូព៌ា

(VOVWORLD) - បណ្តាប្រទេសលោកខាងលិចក៏ចាំបាច់ត្រូវទទួលយកស្ត្រីនិងកុមារដែលជាសាច់ញាតិរបស់ខ្មាន់កាំភ្លើង ហើយជួយពួកគេសម្របខ្លួនជាមួយសហគមន៍ឡើងវិញ។
អង្កការសហប្រជាជាតិ អំពាវនាវឱ្យសហគមន៍អន្តរជាតិសហប្រតិបត្តិការ ស្ដីពី​មុខសញ្ញា ក្រុមជីហាដបរទេសនៅមជ្ឈឹមបូព៌ា - ảnh 1សមាជិកបរទេសនៃអង្គការភេរវកម្មរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS)   (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ១២ ខែវិច្ឆិកា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវ ឲ្យ មានមានកិច្ចព្រមព្រៀងអន្តរជាតិស្តីពីជោគវាសនារបស់មុខសញ្ញានៃក្រុមជីហាដបរទេស ដែលត្រូវបានឃុំខ្លួននៅមជ្ឈឹមបូព៌ា ហើយចាត់ទុកថា ស៊ីរីនិងអ៊ីរ៉ាក់គ្មានការ ទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហានេះ ជំនួសឲ្យប្រទេសដទៃឡើយ។

ថ្លែងទៅកាន់វិទ្យុបារាំង RTL អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres ដែលកំពុងចូលរួមវេទិកាសន្តិភាពទីក្រុងប៉ារី ជាមួយមេដឹកនាំចំនួន៣០ រូបនៅលើពិភពលោកបាន សង្កត់ធ្ងន់ថាបញ្ហាដូចដែលបានពោលខាងលើ បានទាមទារឱ្យមានកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពអន្តរជាតិ។ បណ្តាប្រទេសលោកខាងលិចក៏ចាំបាច់ត្រូវទទួលយកស្ត្រីនិងកុមារដែលជាសាច់ញាតិរបស់ខ្មាន់កាំភ្លើង ហើយជួយពួកគេសម្របខ្លួនជាមួយសហគមន៍ឡើងវិញ។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពី ទួរគីបានចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍អ្នកទោសដែលជាសមាជិកបរទេសនៃអង្គការភេរវកម្មរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ