អង្ករនាំចេញ​របស់វៀតណាម​មានតម្លៃខ្ពស់​បំផុតនៅលើពិភពលោក

(VOVWORLD) - យោងតាមសមាគមស្បៀងអាហារវៀតណាម (VFA) បានឱ្យដឹងថា ចាប់តាំងពីពាក់កណ្តាលខែកក្កដា តម្លៃនាំចេញអង្កររបស់វៀតណាមបានកើនឡើងជាបន្តបន្ទាប់ ហើយនាបច្ចុប្បន្ននេះបាននាំមុខតម្លៃអង្ករដែលមានប្រភេទដូចគ្នា បើប្រៀបធៀបនឹងប្រទេសដទៃទៀត ពោលគឺនាំមុខថៃ ហើយជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក។
អង្ករនាំចេញ​របស់វៀតណាម​មានតម្លៃខ្ពស់​បំផុតនៅលើពិភពលោក - ảnh 1 អង្ករនាំចេញរបស់វៀតណាមមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក (រូបថត៖ thanhnien.vn)

នេះគឺជាលើកដំបូងក្នុង ប្រវត្តិសាស្ត្ររយៈពេល ៣០ ឆ្នាំនៃការនាំចេញអង្ករ ដែលអង្ករវៀតណាមមានតំលៃនាំចេញស្មើនឹងអង្ករថៃ។ សហគ្រាសនាំចេញអង្ករជាច្រើនបានវាយតម្លៃថា អង្ករវៀតណាមកំពុងត្រូវបានអ្នកនាំចូលប្រមូលទិញក្នុងតម្លៃខ្ពស់ ព្រោះថាគុណភាពអង្ករវៀតណាមត្រូវបានកែលម្អ។ អ្នកជំនាញជាច្រើនបានចាត់ទុកថា តម្លៃនាំចេញអង្កររបស់វៀតណាមកំពុងមាននិន្នាការល្អ ដោយសារកិច្ចព្រមព្រៀង ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប(EVFTA) បានចូលជាធរមានជាផ្លូវការ។ យោងតាមស្ថិតិរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថាក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ វៀតណាមបាននាំចេញអង្ករប្រមាណ ៣,៩ លានតោន ដោយមានតម្លៃប្រាក់នាំចេញចំនួន ១,៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៤% គិតជាបរិមាណ ប៉ុន្តែកើនឡើង ១០,៩% គិតជាតម្លៃ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ