អង្ករវៀតណាមចំនួន៦០ តោនត្រូវបានចក្រភពអង់គ្លេសនាំចូលតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង UKVFTA

(VOVWORLD) - អង្ករក្រអូបវៀតណាមដំបូងបង្អស់ ដែលត្រូវបានចក្រភពអង់គ្លេសនាំចូល តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស - វៀតណាម (UKVFTA) បានមានវត្តមាននៅលើទីផ្សារទីក្រុងឡុងដ៍កាលពីថ្ងៃទី ២៦ ខែមករា។
អង្ករវៀតណាមចំនួន៦០ តោនត្រូវបានចក្រភពអង់គ្លេសនាំចូលតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង UKVFTA - ảnh 1វេចខ្ចប់អង្ករដើម្បីនាំចេញទៅកាន់ទីផ្សរបរទេស (រូបថត៖ VNA)

នាបច្ចុប្បន្ន ចក្រភពអង់គ្លេសកំពុងអនុវត្តពន្ធនាំចូលលើអង្ករក្រអូប ( Jasmin) គឺ ១៧,៤ %។

ប៉ុន្តែ យោងតាម UKVFTA បានឲ្យដឹងថាអង្ករក្រអូបរបស់វៀតណាម ដែលមានគុណភាពខ្ពស់ ឈានចូលមកកាន់ទីផ្សារចក្រភពអង់គ្លេសត្រូវបានលើកលែងពីពន្ធនាំចូល ហើយប្រការនេះនឹងធ្វើឱ្យអង្ករវៀតណាមកាន់តែមានការប្រកួតប្រជែងដ៏ល្អជាមួយបណ្តាប្រទេសផ្សេងៗទៀត ដែលនាំចេញអង្ករក្រអូបទៅកាន់ចក្រភពអង់គ្លេសផងដែរ។

យោងតាមទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអង់គ្លេស លោក Nguyen Canh Cuong បានឲ្យដឹងថាអាស្រ័យទៅលើកកិច្ចព្រមព្រៀង UKVFTA ការនាំចេញអង្ករក្រអូបរបស់វៀត  ណាមទៅកាន់ទីផ្សារចក្រភពអង់គ្លេសក្នុងឆ្នាំ ២០២១ នឹងកើនឡើងយ៉ាងខ្លាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ