អង្ករ ST25 បានឈ្នះរង្វាន់ជាអង្ករឆ្ងាញ់បំផុតលេខ ២ នៅលើពិភពលោកនៅឆ្នាំ ២០២០
(VOVWORLD) - នារសៀលថ្ងៃទី ៤ ខែធ្នូ ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសំឡេងវៀតណាម វីរៈបុរសពលកម្មនិងជាវិស្វករ Ho Quang Cua បានឲ្យដឹងថាអង្ករប្រភេទ ST25 ទើបតែឈ្នះបានរង្វាន់លេខ ២ ក្នុងកម្មវិធីប្រកួតប្រជែងអង្ករល្អបំផុតនៅលើពិភពលោកឆ្នាំ ២០២០ ដែលត្រូវបានប្រារព្វធ្វើឡើងនៅសហរដ្ឋអាមេរិក។
អង្ករ ST25 បានឈ្នះរង្វាន់ជាអង្ករឆ្ងាញ់បំផុតលេខ ២ នៅលើពិភពលោកនៅឆ្នាំ ២០២០ (រូបថត៖ vov) |
យោងតាមវិស្វករ Ho Quang Cua សមាគមស្បៀងអាហារវៀតណាមបានរៀបចំការប្រកួតអង្ករដ៏ឆ្ងាញ់បំផុតថ្នាក់ជាតិនៅឆ្នាំ ២០២០។ តាមនោះ អង្ករ ST25 បានបន្តឈ្នះរង្វាន់លេខ១ ហើយត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតប្រជែងអង្ករឆ្ងាញ់បំផុតនៅលើពិភពលោក។ វិស្វករ Ho Quang Cua បានឲ្យដឹងថាដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ ហេតុដូច្នេះលោកត្រឹមតែបញ្ជូនប្រភេទអង្ករនេះចូលរួមពិពីប្រកួតក្នុងសន្និសីទតាមប្រព័ន្ធ អនឡាញប៉ុណ្ណោះ។ លោកបានចែករំលែកថា៖
«នេះគឺជាព្រឹត្តិការណ៍ដ៏មានកិត្តិយសណាស់សម្រាប់ប្រទេសវៀតណាមដែលក្នុងនោះមានការចូលរួមវិភាគទានពីប្រភេទអង្ករក្រអូបនៅខេត្ត Soc Trang ។ ពួកគេក៏ទទួលបានការលើកកំកើងឈ្មោះអង្ករនេះ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការនាំម៉ាក់យីហោអង្កររបស់វៀតណាមទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែខ្ពស់ថែមទៀត។
គួរបញ្ជាក់ថាកាលពីមុន អង្ករប្រភេទ ST25 បានឈ្នះរង្វាន់អង្ករល្អបំផុតនៅលើពិភពលោកឆ្នាំ ២០១៩ ដែលប្រារព្ធធ្វើនៅប្រទេសហ្វីលីពីន។ ការដែលអង្ករ ST25 ទទួលបានរង្វាន់ខ្ពស់ជាច្រើនក្នុងការប្រកួតអង្ករឆ្ងាញ់អន្តរជាតិ បានបញ្ជាក់ពីឋានៈរបស់ម៉ាក់យីហោអង្ករវៀតណាមនៅលើឆាកអន្តរជាតិផងដែរ៕