អង្គការក្រៅរដ្ឋាភិបាល(NGOs) ផ្តល់ជំនួយមនុស្សធម៌និងជំរុញការអភិវឌ្ឍនៅអ៊ីរ៉ាក់
(VOVWORLD) -
ក្នុងក្របខ័ណ្ឌសន្និសីទអន្តរជាតិស្ដីពីការស្ដារឡើងវិញអ៊ីរ៉ាក់នៅគុយវ៉ែត នាថ្ងៃទី ១២ កុម្ភៈបណ្ដាអង្គការក្រៅរដ្ឋាភិបាល (NGOs) បានសន្យាអនុវត្តន៍កម្មវិធីជំនួយមនុស្សធម៌ និងជំរុញការអភិវឌ្ឍដោយមានតម្លៃ ៣៣៥ លានដុល្លាអាមេរិក។
សន្និសីទ NGOs បានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌសន្និសីទអន្តរជាតិស្ដីពីការស្ដារឡើងវិញអ៊ីរ៉ាក់នៅគុយវ៉ែត ដែលរៀបចំឡើងដោយគុយវ៉ែត អ៊ីរ៉ាក់ សហភាពអឺរ៉ុប និងធនាគារពិភពលោក ។ របៀបវរៈសំខាន់នៃសន្និសីទនេះគឺវិធីសាស្ត្រដើម្បីបង្កើតឡើងបរិយាកាសវិនិយោគឲ្យបានសមស្រប តាមរយៈការឧទ្ទេសនាមគម្រោងការណ៍ចំនួន ២១២ លើគ្រប់វិស័យនៃខឿនសេដ្ឋកិច្ចអ៊ីរ៉ាក់ រួមទាំងគម្រោងការណ៍នៅតំបន់របស់ជនឃឺដនៅអ៊ីរ៉ាក់។ សន្និសីទនេះក៏នឹងប្រកាស ការរួមចំណែកទាំងឡាយក្នុងការស្ថាបនាអ៊ីរ៉ាក់ផងដែរ។ យោងតាមក្រសួងផែនការអ៊ីរ៉ាក់ថា ប្រទេសនេះត្រូវការទឹកប្រាក់ជាង ៨៨ ពាន់លានដុល្លារអាមេរិក ដើម្បីស្ថាបនាប្រទេសឡើងវិញក្រោយពីសង្គ្រាម៕