អង្គការណាតូនិងអាមេរិកស្វាគមន៍កិច្ចព្រមព្រៀងបែងចែកអំណាចនៅអាហ្វហ្គានីស្ថាន
(VOVWORLD) - អង្គការណាតូនិងអាមេរិកស្វាគមន៍កិច្ចព្រមព្រៀងបែងចែកអំណាចនៅអាហ្វហ្គានីស្ថាន។
ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani (ខាងស្តាំ) និងគូប្រជែងនយោបាយរបស់ខ្លួនគឺលោក Abdullah Abdullah ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែងចែកអំណាច បញ្ចប់ភាពជាប់គាំងនយោបាយនៅទីក្រុងកាប៊ុលថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០២០ (រូបថត៖ THX/TTXVN) |
នាថ្ងៃទី ១៧ ឧសភា អគ្គលេខាធិការអង្គការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានសម្តែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងស្តីពីការបែងចែកអំណាចក្នុងចំណោមគូប្រជែងនយោបាយ នៅអាហ្វហ្គានីស្ថាននិងអំពាវនាវឲ្យភាគីទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីនាំមកនូវ សន្តិភាព។
ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ក៏បានសម្តែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបែងចែកអំណាច ដែលទទួលបាន រវាងប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani និងគូប្រជែងនយោបាយលោក Abdullah Abdullah ព្រមទាំងបានជំរុញឱ្យមានដំណោះស្រាយនយោបាយមួយ ដើម្បីបញ្ចប់អំពើហិង្សាដែលកំពុងកើនឡើងនោះ។ ទន្ទឹមជាមួយគ្នានោះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានរំលឹកឡើងវិញថា អាទិភាពរបស់អាមេរិកនៅតែជាកិច្ចព្រមព្រៀងនយោបាយសម្រាប់បញ្ចប់ជម្លោះ៕