អង្គការសុខភាពពិភពលោកអំពាវនាវ​ឲ្យ​បង្រួញគម្លាត​វិសមភាព​ស្ដីពី​សុខាភិបាល ក្នុងដំណាក់កាលវិបត្តិកូវីដ ១៩

(VOVWORLD) - លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា ប្រជាជនទាំងអស់នៅលើពិភពលោកកំពុងរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩  ប៉ុន្តែអ្នកក្រីក្រ និងអ្នកទន់ខ្សោយក្នុងសង្គម គឺរងការខូចខាតដ៏ធ្ងន់ធ្ងរបំផុត។ 
អង្គការសុខភាពពិភពលោកអំពាវនាវ​ឲ្យ​បង្រួញគម្លាត​វិសមភាព​ស្ដីពី​សុខាភិបាល ក្នុងដំណាក់កាលវិបត្តិកូវីដ ១៩ - ảnh 1លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (រូបថត៖ TTXVN)

នៅទិវាសុខភាពពិភពលោក (៧ មេសា) អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យបណ្ដារដ្ឋាភិបាលបង្កើនប្រសិទ្ធភាពនៃការថែទាំសុខភាពសម្រាប់ប្រជាជនទាំងអស់ ក្នុងបរិបទដែលជំងឺរាតត្បាកូវីដ ១៩ កំពុងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់វិសមភាពសុខាភិបាល និងសុខុមាលភាពសង្គមក្នុងប្រទេស និងរវាងបណ្ដាប្រទេស។

ថ្លែងនៅក្នុងសន្និសីទកាសែតនាថ្ងៃទី ៦ ខែមេសា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា ប្រជាជនទាំងអស់នៅលើពិភពលោកកំពុងរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩  ប៉ុន្តែអ្នកក្រីក្រ និងអ្នកទន់ខ្សោយក្នុងសង្គម គឺរងការខូចខាតដ៏ធ្ងន់ធ្ងរបំផុត។ លោក Tedros បានព្រមានថាការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យវិសមភាពសង្គមនិងគម្លាតក្នុងប្រព័ន្ធសុខាភិបាលរបស់បណ្ដាប្រទេសកាន់តែធ្ងន់ធ្ងរឡើង។  យោងទៅតាមលោកថា រដ្ឋាភិបាលនានាចាំបាច់ត្រូវវិនិយោគលើ ការកែលម្អគុណភាពសេវាកម្មសុខាភិបាលនិងលុបបំបាត់ឧបសគ្គនានាក្នុងការទទួលបានសេវាសុខាភិបាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ