អង្គការសុខភាពពិភពលោក៖ Covid-19 នៅតែជាបញ្ហាសុខាភិបាលជាបន្ទាន់ នៅទូទាំងពិភពលោក
(VOVWORLD) - នាថ្ងៃទី ១ ឧសភា អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាជំងឺរាតត្បាត Covid-19 នៅតែជាបញ្ហាសុខាភិបាលជាបន្ទាន់នៅសកលលោក ហើយអង្គការនេះក៏បានសម្តែងការព្រួយបារម្ភជាពិសេសនៃផលប៉ះពាល់នៃការរីករាលដាលចំពោះប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយផងដែរ។
ក្នុងរយៈ៣ខែបន្ទាប់ពីគណៈកម្មាធិការគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក បានស្នើប្រកាសថាជំងឺ Covid-19 ជាបញ្ហាសុខាភិបាលជាបន្ទាន់នៅសកលលោក លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថាការផ្ទុះឡើងនៃជំងឺនេះ កើនឡើងក្នុងបណ្តាប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយជាង ហើយលោកក៏សម្តែងការព្រួយបារម្ភអំពីជំងឺឆ្លងដទៃទៀតដែលអាចផ្ទុះឡើងដោយសារតែការធ្វេសប្រហែសដោយជំងឺ Covid-19 នេះផងដែរ។
អង្គការសុខភាពពិភពលោកក៏បានបន្ថែមទៀតថាកំពុងបន្តសហការជាមួយបណ្តាប្រទេសនិងដៃគូនានាដើម្បីធានាថាការធ្វើដំណើរចាំបាច់ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត និងផ្តល់ជំនួយមនុស្សធម៌និងសកម្មភាពដឹកជញ្ជូនទំនិញជាបណ្តើរៗ និងបន្តតភ្ជាប់រាល់សកម្មភាពធ្វើដំណើរឡើងវិញផងដែរ៕