អង្គការសុខភាពពិភពលោក (WHO) ព្រមានថាជំងឺរាតត្បាត Covid-19 កំពុងវិវត្តន៍កាន់តែអាក្រក់ឡើងៗនៅទូទាំងពិភពលោក

(VOVWORLD) - នាថ្ងៃទី ១៣ ខែកក្កដា អង្គការសុខភាពពិភពលោក ( WHO) បានបន្តចេញផ្សាយការព្រមានថា មានប្រទេសជាច្រើននៅលើពិភពលោកកំពុងតែ «ដើរខុសផ្លូវ» ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ហើយជំងឺរាតត្បាតសកលនេះកាន់តែវិវត្តន៍យ៉ាងធ្ងន់ធ្ងរនៅទូទាំងសកលលោកផងដែរ។
អង្គការសុខភាពពិភពលោក (WHO) ព្រមានថាជំងឺរាតត្បាត Covid-19 កំពុងវិវត្តន៍កាន់តែអាក្រក់ឡើងៗនៅទូទាំងពិភពលោក - ảnh 1 ប្រទេសប្រេស៊ីលគឺជាតំបន់ផ្ទុះឡើងធំទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ (រូបភាព៖ Rueters)

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថាមនុស្សបានឆ្លងវីរុសនេះជាង ១៣ លាននាក់ ហើយមនុស្សជាងកន្លះលាននាក់បានស្លាប់ចាប់តាំងពីជំងឺរាតត្បាត Covid-19 នេះបានផ្ទុះឡើងកាលពីដើមឆ្នាំ ២០២០។ លោក Tedros Adhanom Ghebreyesus បានលើកឡើងថា៖

« វីរុស Sars-Cov- 2 នៅតែជាសត្រូវលេខ ១ របស់សាធារណជន ប៉ុន្តែសកម្មភាពរបស់រដ្ឋាភិបាលនិងប្រជាជនជាច្រើន មិនបានបង្ហាញពីទស្សនៈនេះទេ។ គោលដៅតែមួយគត់នៃវីរុស គឺស្វែងរកមនុស្សដើម្បីឆ្លងឲ្យតែបាន ប៉ុន្តែសារដែលមានការខ្វែងគំនិតគ្នារបស់មេដឹកនាំជាច្រើន កំពុងតែធ្វើឲ្យអន្តរាយដល់កក្តាសំខាន់បំផុតនៃរាល់ប្រតិកម្មណាមួយ ហើយនោះគឺជាការពិតតែម្តង»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ