អង្គការសុខភាពពិភពលោក (WHO) ព្រមានប្រទេសអាហ្វ្រិកចំនួន ៦ អំពីជំងឺអេបូឡា (EBOLA)

(VOVWORLD) - ថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ១៦ ខែកុម្ភៈនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) អ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោកស្រី Margaret Harris បានមានប្រសាសន៍ថា៖ អង្គការសុខភាពពិភពលោក បានចេញសេចក្តីព្រមានដល់ យ៉ាងហោចណាស់ចំនួន ៦ នៅជុំវិញ ក្នុងនោះមានប្រទេស Sierra Leone និង Liberia ដើម្បីដាស់តឿនឲ្យប្រទេសទាំងនេះត្រូវត្រៀមរៀបចំនិងស្វែងរកឲ្យបានឆាប់រហ័សនូវករណីសង្ស័យឆ្លងជំងឺនេះផងដែរ។
អង្គការសុខភាពពិភពលោក (WHO) ព្រមានប្រទេសអាហ្វ្រិកចំនួន ៦ អំពីជំងឺអេបូឡា (EBOLA) - ảnh 1បុគ្គលិកពេទ្យពិនិត្យសីតុណ្ហភាពរាងកាយរបស់អ្នកជំងឺវីរុសអេបូឡាដែលសង្ស័យម្នាក់នៅខេនម៉ាម៉ាប្រទេសហ្គីណេ (រូបថត៖ AFP / VNA)

អង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍ដល់ប្រទេស     អាហ្វ្រិកចំនួន ៦ ឲ្យតាមដានករណីសង្ស័យឆ្លងវីរុសអេបូឡា (EBOLA) បន្ទាប់ពីមានការផ្ទុះឡើងថ្មីនៅ Guinea និងសាធារណរដ្ឋកុងហ្គោ (Congo)។ Guinea បានប្រកាសពីការផ្ទុះឡើងថ្មីនៃជំងឺអេបូឡាកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ក្នុងពេលដែលប្រទេសកុងហ្គោបានប្រកាសពីការផ្ទុះឡើងវិញកាលពីថ្ងៃទី ៧ ខែកុម្ភៈ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ១៦ ខែកុម្ភៈនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) អ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោកស្រី Margaret Harris បានមានប្រសាសន៍ថា៖ អង្គការសុខភាពពិភពលោក បានចេញសេចក្តីព្រមានដល់ យ៉ាងហោចណាស់ចំនួន ៦ នៅជុំវិញ ក្នុងនោះមានប្រទេស Sierra Leone និង Liberia ដើម្បីដាស់តឿនឲ្យប្រទេសទាំងនេះត្រូវត្រៀមរៀបចំនិងស្វែងរកឲ្យបានឆាប់រហ័សនូវករណីសង្ស័យឆ្លងជំងឺនេះផងដែរ។ យោងតាមព័ត៌មានដែលបានធ្វើបច្ចុប្បន្នភាពនាពេលថ្មីៗនេះ ប្រទេស Guinea បានកត់ត្រាមានមនុស្សស្លាប់ចំនួន ៥ នាក់ និងប្រទេសកុងហ្គោមានមនុស្សចំនួន ៣ នាក់បានស្លាប់នៅក្នុងការផ្ទុះថ្មីនៃជំងឺនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ