អង្គការសុខភាពពិភពលោក (WHO) ៖ ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាមាន «លក្ខណៈធ្ងន់ធ្ងរ»

(VOVWORLD) - នាយប់ថ្ងៃទី ១៩ ខែមីនា ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) បានប្រកាសស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅព្រះរាជាណាចក្រកម្ពុជា។
អង្គការសុខភាពពិភពលោក (WHO) ៖ ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាមាន «លក្ខណៈធ្ងន់ធ្ងរ» - ảnh 1បុគ្គលិកពេទ្យចាក់វ៉ាក់សាំងកូវីដ -១៩ ដល់ប្រជាជននៅរាជធានីភ្នំពេញប្រទេសកម្ពុជានៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២១ ( រូបថត៖ AFP / VNA)

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន (Li Ailan) ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា ការស្លាប់របស់អ្នកជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ គឺជាការព្រមានដល់ប្រជាជនកម្ពុជាទាំងអស់អំពីកំរិតធ្ងន់ធ្ងរនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ។ ជំងឺកូវីដ-១៩ អាចវាយប្រហារលើមនុស្សគ្រប់រូបនៅគ្រប់ពេលណាក៏ដោយ។ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលសម្រេចកំណត់នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  ប្រសិនបើប្រជាជនកម្ពុជាសាមគ្គីគ្នា នោះអាចទប់ស្កាត់ជំងឺរាតត្បាតនេះបានទាំងស្រុងជាពុំខាន។

គួរបញ្ជាក់ថា ការវាយតម្លៃចំពោះស្ថានភាពជំងឺកូវីដ-១៩ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាបានកត់ត្រាមានអ្នកជម្ងឺកូវីដ-១៩ ចំនួន ២ នាក់បានស្លាប់នាថ្ងៃទី ១៩ ខែមីនា។ នាបច្ចុប្បន្ននេះប្រទេសកម្ពុជាបានរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១.៥៨៧ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៣ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ