អង្គការសុខភាពពិភពលោក (WTO) តាមដានយ៉ាងដិតដល់នូវវីរុស corona ថ្មី
(VOVWORLD) - គណៈកម្មាធិការគ្រាអាសន្ននៃអង្គការសុខភាពពិភពលោក (WHO) ដែលរួមមានអ្នកជំនាញផ្នែកវេជ្ជសាស្ត្រនិងរោគរាតត្បាតកំពុងកំណត់ថា តើជំងឺរាតត្បាតនៅចិននេះគឺបានបង្កស្ថានភាពជាបន្ទាន់សម្រាប់សហគមន៍អន្តរជាតិដែរឬទេ ដើម្បីនាំចេញអនុសាសន៍ទប់ស្កាត់រីរុសនេះឆ្លងដែន។
រូបថតៈ virus corona. - theconversation |
នាថ្ងៃទី ១៣ ខែមករា អង្គ ការសុខភាពពិភព លោក (WTO) បានប្រកាសថា អង្គការនេះ កំពុងតាមដានយ៉ាងដិតដល់នូវវីរុស corona ដែលទើបនឹងបានរកឃើញនៅចិន បន្ទាប់ពីករណីឆ្លងវីរុសនេះជាលើកដំបូង នៅខាងក្រៅប្រទេសចិន ពោល គឺ នៅប្រទេសថៃតែម្តង។ គណៈកម្មាធិការគ្រាអាសន្ននៃអង្គការសុខភាពពិភព លោក (WHO) ដែលរួមមានអ្នកជំនាញផ្នែកវេជ្ជសាស្ត្រនិងរោគរាតត្បាតកំពុងកំណត់ ថា តើជំងឺរាត ត្បាតនៅចិននេះគឺបានបង្កស្ថានភាពជាបន្ទាន់សម្រាប់សហគមន៍អន្តរជាតិដែរឬទេ ដើម្បីនាំចេញអនុសាសន៍ទប់ស្កាត់រីរុសនេះឆ្លងដែន។
សូមបញ្ជាក់ដែរថា វីរុសប្រភេទថ្មីនេះ បានរកឃើញជាលើកដំបូងកាលពីចុងខែធ្នូឆ្នាំ ២០១៩ នៅទីក្រុង Wuhan ភាគកណ្តាលនៃប្រទេសចិន ដោយមានមនុស្សចំនួន ៤១ នាក់ត្រូវឆ្លងរីរុសនេះ ដែលក្នុងនោះមានមនុស្សមួយនាក់ត្រូវស្លាប់ផងដែរ៕