អង្គការសហប្រជាជាតិ​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​របស់​រុស្ស៊ី ស្តីពីការ​មិន​ដាក់​ពង្រាយ​អាវុធ​ក្នុង​លំហ​អវកាស​

(VOVWORLD) - កាលពីថ្ងៃទី ៤ ខែធ្នូ មហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តដែលស្នើឡើងដោយរុស្ស៊ី ស្តីពីការមិនដាក់ពង្រាយអាវុធនៅក្នុងលំហអវកាស។ 

សេចក្តីសម្រេចចិត្តមានចំណងជើងថា "មិនដាក់ពង្រាយអាវុធដំបូងគេក្នុងលំហអវកាស" ទទួលបានការគាំទ្រពីប្រទេសចំនួន ១២៧ ដែលច្រើនជាងឆ្នាំមុនចំនួន៥ប្រទេស។

អង្គការសហប្រជាជាតិ​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​របស់​រុស្ស៊ី ស្តីពីការ​មិន​ដាក់​ពង្រាយ​អាវុធ​ក្នុង​លំហ​អវកាស​ - ảnh 1សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

សហអ្នកតាក់តែងនៃសេចក្តីព្រាងនេះ គឺបេឡារុស្ស ចិន គុយបា កូរ៉េខាងជើង និងអេហ្ស៊ីប។ ដំណោះស្រាយនេះបានអំពាវនាវដល់ប្រទេសទាំងអស់ ជាពិសេសប្រទេសដែលមានសមត្ថភាពអវកាស ពិចារណាលើការប្តេជ្ញា មិនក្លាយជាប្រទេសដំបូងគេដាក់ពង្រាយអាវុធនៅក្នុងលំហអវកាស។ លើសពីនេះ សេចក្តីសម្រេចចិត្តបានលើកទឹកចិត្តឱ្យប្រទេសនានាចាប់ផ្តើមពិចារណាលើសេចក្តីព្រាងសន្ធិសញ្ញាដែលមានគោលបំណងទប់ស្កាត់ការដាក់ពង្រាយសព្វាវុធក្នុងលំហអវកាស ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយផ្អែកលើសេចក្តីព្រាងដែលរុស្ស៊ីនិងចិនបានពង្រៀងនៅឆ្នាំ ២០០៨ ក្នុងសន្និសីទស្តីពីការរំសាយសព្វាវុធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ