អង្គការសហប្រជាជាតិជំរុញគោលដៅថាមពលស្អាតសម្រាប់ទាំងអស់គ្នាត្រឹមឆ្នាំ ២០៣០

(VOVWORLD) - ថាមពលស្អាត និងតម្លៃសមរម្យនៅឆ្នាំ ២០៣០ ត្រូវបានចាត់ទុកថា ជាគន្លឹះ ក្នុងការដោះស្រាយភាពអាសន្នអាកាសធាតុ ហើយនាំការបំភាយឧស្ម័នមកជា សូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។
នៅថ្ងៃទី ៤ ខែឧសភា អង្គការសហប្រជាជាតិ បានចេញផ្សាយផែនការសកម្ម ភាពថាមពល សំដៅឈានដល់គោលដៅផ្គត់ផ្គង់ថាមពលស្អាត និងតម្លៃសមរម្យដល់ មនុស្សទាំងអស់គ្នាត្រឹមឆ្នាំ២០៣០។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថា ផែនការខាងលើបានដាក់ចេញកម្មវិធីធ្វើសកម្មភាពរួម សម្រាប់ ស្ថាប័នទាំង៣០ ចំណុះអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ សំដៅសម្រេច បាននូវការសន្យាដែលបានធ្វើឡើងនៅក្នុងកិច្ចសន្ទនាជាន់ខ្ពស់អំពីថាមពលកាល ពី ខែកញ្ញា ឆ្នាំ ២០២១។ ការសន្យារួមមាន ការបង្កើនចំនួនមនុស្ស ដែលអាចប្រើប្រាស់ អគ្គិសនីបន្ថែម ៥០០ លាននាក់ និង មនុស្សចំនួន១ ពាន់លាននាក់បន្ថែមទៀតត្រូវបាន ធានានូវវិធីសាស្រ្តចម្អិនអាហារស្អាត បង្កើតការងារធ្វើ ៣០ លានកន្លែងនៅក្នុងវិស័យ ថាមពលកកើតឡើងវិញ និងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពនៅឆ្នាំ ២០២៥។ថាមពលស្អាត និងតម្លៃសមរម្យនៅឆ្នាំ ២០៣០ ត្រូវបានចាត់ទុកថា ជាគន្លឹះ ក្នុងការដោះស្រាយភាពអាសន្នអាកាសធាតុ ហើយនាំការបំភាយឧស្ម័នមកជា សូន្យសុទ្ធត្រឹមឆ្នាំ ២០៥០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ