អង្គការសហប្រជាជាតិថ្កោលទោសយ៉ាងពេញទំហឹងលើការវាយប្រហារភារវកម្មនៅប៉ាគីស្ថាន

(VOVWORLD) -នាថ្ងៃទី១៤ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (ក.ស.អ.ស.ប) បានថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការវាយប្រហារភេរវកម្មនៅប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី១៣ខែកក្កដា ដែលបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ១២៨ នាក់  និងរងរបួសប្រមាណ២០០នាក់។
អង្គការសហប្រជាជាតិថ្កោលទោសយ៉ាងពេញទំហឹងលើការវាយប្រហារភារវកម្មនៅប៉ាគីស្ថាន - ảnh 1បញ្ជូនជនរងគ្រោះក្នុងការវាយប្រហារគ្រាប់បែកទៅកាន់មន្ទីរពេទ្យ Quetta កាលពីថ្ងៃទី១៣ ខែកក្កដា

ក្នុងសេចក្តីប្រកាសសារព័ត៌មានមួយ ក.ស.អ.ស.ប បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃជនរងគ្រោះរួមទាំងរដ្ឋាភិបាលប៉ាគីស្ថាន និង សង្ឈឹមថាជនរងរបួសឆាប់ជាសះស្បើយឡើងវិញផងដែរ។  ក.ស.អ.ស.ប បាន សង្កត់ធ្ងន់លើភាពចាំបាច់នៃការបញ្ជូនពួកភារវករត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ព្រមទាំងតឿនបង្ខំឱ្យបណ្តាប្រទេសសមាជិកក្នុងអង្គការសហប្រជាជាតិគប្បីសហការជាមួយរដ្ឋាភិបាលប៉ាគីស្ថាននិងភ្នាក់ងារពាក់ព័ន្ធ។ ក.ស.អ.ស.ប ក៏បាន អះអាងផងដែរថាអំពើភេរវកម្មគ្រប់រូបភាពគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ៕

ក្នុងថ្ងៃដដែលនេះដែរអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនៅប៉ាគី ស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ