អង្គការសហប្រជាជាតិនិងទួរគី ពិភាក្សាអំពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres នៅថ្ងៃទី ២៨ ខែមេសា បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីទួរគី Recep Tayyip Erdogan ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។
អង្គការសហប្រជាជាតិនិងទួរគី ពិភាក្សាអំពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ - ảnh 1កប៉ាល់ដឹកគ្រាប់ធញ្ញជាតិផ្លាស់ទីតាមច្រកសមុទ្រ Bosphorus ក្នុងទីក្រុង Istanbul ប្រទេសទួរគី ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២។ (រូបថត៖ THX/TTXVN)

លោក Guterres បានពិភាក្សាជាមួយប្រធានាធិបតីទួរគីពី "របៀបធានាការកែលម្អ ការបើកទូលាយនិងការពន្យាពេល” នៃកិច្ចព្រមព្រៀងអនុញ្ញាតឱ្យការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនប្រកបដោយសុវត្ថិភាពពីសមុទ្រខ្មៅ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីរបៀបបង្កើនការនាំចេញអាហារ និងជីរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក។

ទាក់ទិននឹងកិច្ចព្រមព្រៀងនេះ រដ្ឋមន្ត្រីការបរទេសទួរគី Mevlut Cavusoglu បាននិយាយថា គ្រាប់ធញ្ញជាតិ និងជីរបស់រុស្សីអាចទិញបានតាមរយៈអន្តរការី ដែលជាធនាគារទួរគី។ ពោលគឺ ធនាគារនេះនឹងដំណើរការការទូទាត់ទៅទីក្រុងម៉ូស្គូ។

កាលពីដើមសប្តាហ៍នេះ លោកអគ្គលេខាធិការ Guterres បានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយផ្តល់គំនិតអំពីរបៀបអនុវត្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។ សារស្រដៀងគ្នានេះត្រូវបានផ្ញើទៅកាន់អ៊ុយក្រែន និងទួរគី។

នៅក្នុងលិខិតផ្ញើជូនប្រធានាធិបតីទួរគី Erdogan អ.ស.ប បានលើកឡើងពីការចូលរួមរបស់ធនាគារទួរគីក្នុងប្រតិបត្តិការហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ ទួរគីចាំបាច់ត្រូវធានាថា ធនាគាររបស់ខ្លួនមិនប្រឈមនឹងការដាក់ទណ្ឌកម្មនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ