|
សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រកាសបាញ់បង្ហោះផ្កាយរណប(រូបថត៖Internet) |
អគ្គលេខាធិការអង្គការសហប្រជាជាតិBankimoon បានដាស់តឿនសាធារណះ រដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ពិនិត្យឡើងវិញនូវផែនការបាញ់បង្ហោះផ្កាយរណបនាខែ
មេសាខាងមុខក្នុងពេលដែលអាមេរីកចាត់ទុកថា៖ទង្វើនេះអាចជះឥទ្ធិពលដល់ផែនការ ផ្តល់ជំនួយស្បៀងអាហារដល់សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។បន្ទាប់ពី បណ្តាញផ្សព្វផ្សាយរបស់សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េផ្សាយសេចក្តីជូន ដំណឹងអំពីសេចក្តីសំរេចបាញ់បង្ហោះផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាងក្នុងរយះពេល ពី
ថ្ងៃទី១២ ដល់ទី១៦មេសាខាងមុខដោយកាំជ្រួច Unha 3 អាមេរិក កូរ៉េខាងត្បូងនឹង ជប៉ុន
បានថ្កោលទោសផែនការនេះ។សេចក្តីថ្លែងការណ៏ពីការិយាល័យរបស់ អគ្គលេខាធិការ
អង្គការសហប្រជាជាតិBankimoonសម្តែងនូវក្តីព្រួយបារម្មណ៏ដ៏ធ្ងន់ធ្ងរ ចំពោះផែនការនេះ
របស់សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។អ្នកនាំពាក្សក្រសួង ការបរទេស
អាមេរីក Victoria Nuland និយាយថា៖សេចក្តីជូនដំណឹងរបស់ទីក្រុង ព្យុងយ៉ាងអាច
ធ្វើឲ្យការផ្តល់ជំនួយស្បៀងអាហារក្លាយទៅជាលំបាកជាងទៅទៀត។ កូរ៉េខាងត្បូងចាត់
ទុកថា៖រឿងបាញ់បង្ហោះផ្កាយរណបគឺជាអំពើរបង្ករឿងហេតុ១។រីឯ ជប៉ុនអំពាវនាវដល់
សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអត់ធ្មត់នឹងបញ្ឈប់ ការបាញ់បង្ហោះផ្កាយ
រណបនេះ៕