អង្គការសហប្រជាជាតិបើកឡើងវិញជើងហោះហើរមនុស្សធម៌នៅអាហ្គានីស្ថាន
(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១ ខែកញ្ញា អ្នកនាំពាក្យ អ.ស.បលោក Stephane Dujarric ឲ្យដឹងថា សេវាកម្មអាកាសចរណ៍មនុស្សធម៌ របស់អ.ស.ប ប្រតិបត្តិដោយកម្មវិធីស្បៀងអាហារពិភពលោកកំពុងអនុវត្តន៍ជើង ហោះហើរនានា ដើម្បីជួយអង្គការមនុស្សធម៌ចំនួន១៦០ អាចបន្តប្រតិបត្តិការ ជួយសង្គ្រោះមនុស្សនៅតាមខេត្ត ក្រុងរបស់អាហ្គានីស្ថាន។
យន្តហោះហោះឡើងពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល កាលពីថ្ងៃទិ២៧ ខែសីហា។
(រូបថត៖ AFP/VNA) |
អង្គការសហប្រជាជាតិ (អ.ស.ប) បានបើកឡើងវិញជើងហោះហើរមនុស្ស ធម៌ទៅកាន់តំបន់ភាគខាងជើងនិងខាងត្បូងប្រទេសអាហ្គានីស្ថាន ក្រោយពី កម្លាំងតាលីបង់ដណ្ដើមយកការគ្រប់គ្រងប្រទេសនេះឡើងវិញក្រោយរយៈពេល២០ឆ្នាំ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១ ខែកញ្ញា អ្នកនាំពាក្យ អ.ស.បលោក Stephane Dujarric ឲ្យដឹងថា សេវាកម្មអាកាសចរណ៍មនុស្សធម៌ របស់អ.ស.ប ប្រតិបត្តិដោយកម្មវិធីស្បៀងអាហារពិភពលោកកំពុងអនុវត្តន៍ជើង ហោះហើរនានា ដើម្បីជួយអង្គការមនុស្សធម៌ចំនួន១៦០ អាចបន្តប្រតិបត្តិការ ជួយសង្គ្រោះមនុស្សនៅតាមខេត្ត ក្រុងរបស់អាហ្គានីស្ថាន។ នាបច្ចុប្បន្ន មន្ត្រី អ.ស.បកំពុងធ្វើការដើម្បីបង្កើតឡើងខ្សែដឹកជញ្ជូនតាមផ្លូវអាកាស សំដៅផ្ដល់ មុខទំនិញមិនមែនអាហារដូចជាសម្ភារៈបរិក្ខារពេទ្យនិងទំនិញប្រើប្រាស់ចាំបាច់ផ្សេងៗទៀតដល់អាហ្គានីស្ថាន៕