អង្គការសហប្រជាជាតិបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បី​វាយតម្លៃលើទីភ្នាក់ងារទទួលប​ន្ទុកជួយសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីន

(VOVWORLD) - ភារកិច្ចចម្បងរបស់គណៈកម្មាធិការគឺ វាយតម្លៃថា តើ UNRWA បានធ្វើអ្វីៗគ្រប់បែបយ៉ាងក្នុងសមត្ថភាពរបស់ខ្លួន ដើម្បីធានាលក្ខណៈអព្យាក្រឹតភាពនិងឆ្លើយតបទៅនឹងការចោទប្រកាន់អំពីការរំលោភពំពាន់យ៉ាងធ្ងន់ធ្ងរដែរឬអត់។
អង្គការសហប្រជាជាតិបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បី​វាយតម្លៃលើទីភ្នាក់ងារទទួលប​ន្ទុកជួយសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីន - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ VNA)

កាលពីថ្ងៃទី ៥ ខែកុម្ភៈ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសពីសេចក្ដីសម្រេចចិត្តបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីវាយតម្លៃលើទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជួយសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ។

ក្នុងសេចក្តីប្រកាស លោក Guterres បានឲ្យដឹងថា គណៈកម្មាធិការឯករាជ្យថ្មីនឹងត្រូវដឹកនាំដោយអតីតរដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna ដោយសម្របសម្រួលជាមួយអង្គការស្រាវជ្រាវអឺរ៉ុបចំនួន ៣ អង្គភាព។ ភារកិច្ចចម្បងរបស់គណៈកម្មាធិការគឺ វាយតម្លៃថា តើ UNRWA បានធ្វើអ្វីៗគ្រប់បែបយ៉ាងក្នុងសមត្ថភាពរបស់ខ្លួន ដើម្បីធានាលក្ខណៈអព្យាក្រឹតភាពនិងឆ្លើយតបទៅនឹងការចោទប្រកាន់អំពីការរំលោភពំពាន់យ៉ាងធ្ងន់ធ្ងរដែរឬអត់។ តាមផែនការ គណៈកម្មាធិការនឹងដាក់របាយការណ៍បឋមជូនលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅចុងខែមីនាខាងមុខ ហើយបន្ទាប់មកគឺជារបាយការណ៍ចុងក្រោយនៅចុងខែមេសា ជាមួយនឹងអនុសាសន៍ (ប្រសិនបើចាំបាច់) ដើម្បី “កែលម្អ និងបង្កើន”យន្តការរបស់ទីភ្នាក់ងារនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ