អង្គការសហប្រជាជាតិបានព្រមានថា៖ស៊ីរីអាចអារកាត់
(VOVWORLD) -នាថ្ងៃទី១០កក្កដា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាស៊ីរី លោក Sraffan de Mistura បានព្រមាន៖គ្រោះអាសន្ន ស៊ីរីអាចត្រូវអារកាត់ទោះបីជាបណ្ដាកិច្ចព្រមព្រៀងកាត់បន្ថយភាពប្រទូសារ៉ាយខាងយោធានា បច្ចុប្បន្ន
អង្គការសហប្រជាជាតិបានព្រមានថា៖ស៊ីរីអាចអារកាត់
|
នាថ្ងៃទី១០កក្កដា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាស៊ីរី លោក Sraffan de Mistura បានព្រមាន៖គ្រោះអាសន្ន ស៊ីរីអាចត្រូវអារកាត់ ទោះបីជាបណ្ដាកិច្ចព្រមព្រៀងកាត់បន្ថយភាពប្រទូសារ៉ាយខាងយោធានាបច្ចុប្បន្ន បានបង្កើតឡើងស្ថានភាពស្ថិរភាពជាបណ្ដោះអាសន្នក្តី។ ការព្រមាននេះបាននាំចេញ ក្នុងសភាពការណ៍ដែល គណៈប្រតិភូរដ្ឋាភិបាលស៊ីរី និងភាគីប្រឆាំងកំពុងដំណើការចរចារសន្តិភាពលើកទី៧ នៅទីក្រុង Geneva (ប្រទេសស្វីស)។ ថ្លែងមតិនៅក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួបសន្ទនាជាមួយគណៈប្រតិភូរដ្ឋាភិបាលស៊ីរី បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាស៊ីរី លោក Sraffan de Mistura បានទទួលស្គាល់ថា៖ពិបាកទទួលបានជំហានលោតផ្លោះក្នុងការចរចារលើកនេះ។
នាថ្ងៃដដែល លោក Sraffan de Mistura ក៏មានជំនួបសន្ទនាជាមួយតំណាងភាគីប្រឆាំងនៅស៊ីរី និងតំណាងបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិផងដែរ៕