អង្គការសហប្រជាជាតិបានលើកពេលសន្និសីទសន្តិភាពយេម៉ែន

អង្គការសហប្រជាជាតិបានលើកពេលសន្និសីទសន្តិភាពយេម៉ែន - ảnh 1
កងកម្លាំងឧទ្ទាមនៅយ៉ែម៉ែន (រូបថតៈ AFP/TTXVN)


(VOVworld)-នាថ្ងៃទី២៤ឧសភា មន្ត្រីអ.ស.ប១នាក់បានឲ្យដឹងថា សន្និសីទដែល រៀបចំឡើងដោយអ.ស.ប សំដៅជម្រុញសន្តិភាពនៅយ៉េម៉ែនត្រូវបានផ្អាក ខណៈ ដែលនៅសល់តែ៤ថ្ងៃទៀត សន្នីសីទនេះគ្រោងនឹងប្រារព្វនៅក្រុង Geneva របស់
ស្វីស។​មន្ត្រីពោលខាងលើ ពុំឲ្យដឹងពីមូលហេតុជាក់ស្តែងឡើយ។ មុននោះ មាន
សញ្ញាមិនច្បាស់លាស់អំពីសមាសភាពចូលរួមសន្និសីទរបស់ភាគីមាន ជំលោះ
នានានៅយ៉េម៉ែន។ ប្រធានាធិបតីយ៉េម៉ែនដែលកំពុងនិរទេសខ្លួនគឺលោក Abdrabbu
Mansour Hadi បានប្រកាសថា មិនចូលរួមកិច្ចចរចារនេះឡើយ  ប្រសិនបើពួក
ឧទ្ទាម Houthi មិនទាន់ដកចេញពីបណ្តាទីក្រុងដែលខ្លួនកំពុងទន្ទ្រានកាន់កាប់នោះ។
រីឯភាគី Houthi វិញ មេដឹកនាំកងកម្លាំងនេះគឺ Abdul Malek Al Houthi បានសង្កត់
ធ្ងន់ថា នឹងចូលតុចរចារខណៈដែលសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីតបញ្ចប់ យុទ្ធនាការវាយប្រហារតាមជើងអាកាស៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ