អង្គការសហប្រជាជាតិបានអំពាវនាវធ្វើការស៊ើបអង្កេតករណីជនស៊ីវិលចំនួន ១១ នាក់ត្រូវបានសម្លាប់នៅសាណា

(VOVWORLD) - ក្នុងសេចក្តីប្រកាសដែលបាននាំចេញនាថ្ងៃទី ៨ ខែ មេសាអ្នកសម្របសម្រួល របស់អង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សធម៍ប្រចាំនៅ យេម៉ែន លោកស្រី Lise Grande បានប្រកាសអាសន្នស្តីពីស្ថានភាពអំពើហឹង្សាខាងលើ។ 
អង្គការសហប្រជាជាតិបានអំពាវនាវធ្វើការស៊ើបអង្កេតករណីជនស៊ីវិលចំនួន ១១ នាក់ត្រូវបានសម្លាប់នៅសាណា - ảnh 1 មនុស្សម្នាក់ត្រូវរងរបួសដោយសារករណីវាយប្រហារតាមជើងអាកាសនៅសាណាកាលពីថ្ងៃទី៧ ខែមេសា (រូបថត៖ Xinhua/TTXVN)

  អង្គការសហប្រជាជាតិបានអំពាវនាវបើកការស៊ើបអង្កេតអំពីករណីជនស៊ីវិល ចំនួន ១១នាក់ ក្នុងនោះមានសិស្សសាលាត្រូវស្លាប់ និង មនុស្សជាច្រើននាក់ត្រូវ រងរបួសនៅ រដ្ឋធានី សាណា ប្រទេស យេម៉ែនកាលពីថ្ងៃទី ៧ ខែ មេសា។ ក្នុងសេចក្តីប្រកាសដែលបាននាំចេញនាថ្ងៃទី ៨ ខែ មេសាអ្នកសម្របសម្រួល របស់អង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សធម៍ប្រចាំនៅ យេម៉ែន លោកស្រី Lise Grande បានប្រកាសអាសន្នស្តីពីស្ថានភាពអំពើហឹង្សាខាងលើ។ លោកស្រី បានសង្កត់ធ្ងន់ថាត្រូវខ្នះខ្នែងស្វែងរកមូលហេតុដែលនាំទៅដល់ សោកនាដកម្មនេះ។ សេចក្តីប្រកាសនេះមិនលើកច្បាស់មូលហេតុនាំដល់ ការស្លាប់និងរងរបួសច្រើននាក់ដូចពោលខាងលើ ឡើយ។ អ្នកយកព័ត៌មានមួយរូបរបស់សារព័ត៌មានបារាំង AFP បានអោយដឹងថា មនុស្សដែល រងរបួសហាក់ដូចជាដោយការផ្ទុះនៅជិតសាលាមួយក្នុងទីក្រុង ។ ខណៈពេលនោះពួកឧទ្ទាម Houthi បានចោទប្រកាន់កងទ័ពចម្រុះដែលបានដឹក នាំដោយអារ៉ាប៊ីសាអូឌីតបំផ្ទុះគ្រាប់បែកបណ្តាលអោយមនុស្សត្រូវស្លាប់ ចំនួនជាង ១៣ នាក់ និង មនុស្សរងរបួសចំនួន ៩០ នាក់។ រីឯខ្លួនវិញកងទ័ព ចម្រុះបានបដិសេធន៍ការចោទប្រកាន់នេះ និងចាត់ទុកថា Houthi តែងតែប្រើជន ស៊ីវិលដើម្បីធ្វើ “ខែលរស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ