អង្គការសហប្រជាជាតិប្រកាសលទ្ធផលនៃការស៊ើបអង្កេតការប្រើប្រាស់អាវុធគីមីនៅស៊ីរី
(VOV)_ក្រុមស៊ើបអង្កេតនៃអង្គការសហប្រជាជាតិ ស្ដីពីការរំលោភសិទ្ធិអំណាច
នៅស៊ីរី នាថ្ងៃទី ៦ ឧសភា បានប្រកាសថាគ្មានភ័ស្តុតាងជាក់ស្ដែងណាបង្ហាញភាគី
ទាំងពីរនៅក្នុងការជំលោះនៅស៊ីរីប្រើអាវុធគីមីទេ។ សេចក្ដីប្រកាសនេះដើរផ្ទុយ នឹង សេចក្ដីជូនដំណឹង នាថ្ងៃទី ៥ ឧសភា របស់លោកស្រីCarla del Ponte ជាសមាជិកា
មួយ រូបក្នុងក្រុមស៊ើបអង្កេតថា÷”មានសង្ស័យ” កងកម្លាំងប្រដាប់អាវុធប្រឆាំង
ស៊ីរី ប្រើអាវុធគីមី ពិសេសគឺឧស្ម័ន Sarin ។ ទន្ទឹមនឹងនោះ ក្រុមស៊ើបអង្កេតនេះក៏
មិនអធិប្បាយអំពីសេចក្ដីជូនដំណឹងរបស់លោកស្រីCarla del Ponte ឡើយ។
ក្នុងពេលនោះ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងការបរទេសអាមេរិក បាន
អោយដឹងថា÷វ៉ាស៊ីនតោនមិនទាន់ឃើញមានព័ត៍មានណាស្ដីពីកម្លាំងប្រដាប់អាវុធប្រឆាំងនៅស៊ីរីប្រើអាវុធគីមីឡើយ៕
|
គ្មានភាស្តុតាងជាក់ស្ដែងណាស្ដីពីភាគីទាំងពីរនៅក្នុងការវិវាទនៅស៊ីរីប្រើអាវុធគីមី(TTXVN) |