អង្គការសហប្រជាជាតិពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប

(VOVWORLD) -  ក្រុមប្រឹក្សាសន្តិសុខបានបើកកិច្ចប្រជុំមួយនៅថ្ងៃទី ១០ ខែមិថុនា ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងសហភាពអឺរ៉ុប។

អង្គការសហប្រជាជាតិពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប - ảnh 1ក្រុមប្រឹក្សាសន្តិសុខប្រជុំស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងសហភាពអឺរ៉ុប (រូបថតៈ អ្នកយកព័ត៌មាន VOV ប្រចាំសហរដ្ឋអាមេរិក)

ថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធាន ស្ថានបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រ ជាជាតិបានមានឲ្យដឹងថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហាប្រឈមពិភពលោកស្មុគស្មាញនាពេលបច្ចុប្បន្ន ដោយខ្លួនឯងបានទេ ជំនួសវិញគឺត្រូវស្វែងរកដំណោះស្រាយតាមរយៈពហុភាគីនិយមនិងភាពជាដៃគូ ដែលក្នុងនោះអង្គការសហប្រជាជាតិដើរតួនាទីសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ រួមជាមួយការគាំទ្រដ៏សំខាន់ពីអង្គការក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់វៀតណាមចំពោះតួនាទីរបស់អង្គការក្នុងតំបន់ក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខ ដូចដែលបានបង្ហាញតាមកិច្ចពិភាក្សា បើកចំហកម្រិតខ្ពស់ស្តីពី “កិច្ចសហប្រតិបត្តិការ រវាងអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់ក្នុងការលើកកម្ពស់ទំនុកចិត្តនិងការសន្ទនាសម្រាប់ការបង្ការនិងការដោះស្រាយជំលោះ” រួមទាំងសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខ នាខែមេសាឆ្នាំ ២០២១ ទៀតផង។

លោកឯកអគ្គរដ្ឋទូតក៏បានទទួលស្គាល់ពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងអង្គការសហប្រជាជាតិនិងសហភាពអឺរ៉ុប ក្នុងនោះមានការថែរក្សាសន្តិភាពនិងបានអំពាវនាវឱ្យអង្គការទាំងពីរបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ