អង្គការសហប្រជាជាតិព្រមានថា មានជនស៊ីវិលយេម៉ែនកាន់តែច្រើនឡើងៗ កំពុងក្លាយជាជនរងគ្រោះនៃអំពើហិង្សា
(VOVWORLD) - លោករូបនេះក៏បានលើកឡើងពីការរំលោភយ៉ាងធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌និងសិទ្ធិមនុស្សអន្តរជាតិនៅក្នុងប្រទេសនេះ ដោយលោកបញ្ជាក់ថា មិនអាចមិនដាក់ទណ្ឌកម្មឡើយ។
នៅក្នុងសម័យប្រជុំមួយនាថ្ងៃទី ២៨ ខែធ្នូ នៅទីស្នាក់ការអង្គការសហប្រជាជាតិ បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសយេម៉ែន លោក Hans Grundberg បាននិយាយថា នៅទីក្រុង Marib ដែលជាកន្លែងមានប្រជាជនយ៉ាងតិច ៣៥ ពាន់នាក់ត្រូវបានជម្លៀសចេញ ហើយការប្រយុទ្ធគ្នាបានកើនឡើងក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានឆកយកជីវិតជនស៊ីវិលជាច្រើននាក់ បណ្តាលការខូចខាតហេដ្ឋារចនាសម្ព័ន្ធមិនមែនយោធានិងបណ្តាលឱ្យមានការជម្លៀសខ្លួនយ៉ាងច្រើន។ លោករូបនេះក៏បានលើកឡើងពីការរំលោភយ៉ាងធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌និងសិទ្ធិមនុស្សអន្តរជាតិនៅក្នុងប្រទេសនេះ ដោយលោកបញ្ជាក់ថា មិនអាចមិនដាក់ទណ្ឌកម្មឡើយ។
លោក Grundberg បានបញ្ជាក់ថា លោកត្រៀមខ្លួនជាស្រេចធ្វើការជាមួយគ្រប់ភាគី ដើម្បីស្វែងរកដំណោះស្រាយភ្លាមៗ ឆ្ពោះទៅរកការដោះស្រាយបញ្ហានៃការសង្គ្រោះមនុស្សធម៌ភ្លាមៗ និងការលើកកម្ពស់វឌ្ឍនភាពនយោបាយ៕