អង្គការសហប្រជាជាតិព្រួយបារម្ភពីការកើនឡើងនៃភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
(VOVWORLD) - អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហ ប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថា លោកអគ្គលេខាធិការ Guterres កំពុងតាមដានយ៉ាងដិតដល់នូវការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះ នៅតាម តំបន់ដែលកំពុងត្រូវទន្ទ្រានកាន់កាប់របស់ជនជាតិប៉ាឡេស្ទីន ក៏ដូចជានៅអ៊ីស្រាអែល រួមជា មួយចំនួនអ្នកស្លាប់និងរងរបួសកាន់តែកើនឡើងៗ រួមទាំងស្ត្រី និងកុមារជាច្រើនផងដែរ។
បាតុករប៉ាឡេស្ទីនប៉ះទង្គិចជាមួយកម្លាំងយោធាអ៊ីស្រាអែលនៅទីក្រុង Nablus តំបន់ត្រើយខាងលិច កាលពីថ្ងៃទី១១ មេសា។ (រូបថត៖ Xinhua/VNA) |
កាលពីថ្ងៃទី ១១ ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹងនាពេលថ្មីៗនេះ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហ ប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថា លោកអគ្គលេខាធិការ Guterres កំពុងតាមដានយ៉ាងដិតដល់នូវការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះ នៅតាម តំបន់ដែលកំពុងត្រូវទន្ទ្រានកាន់កាប់របស់ជនជាតិប៉ាឡេស្ទីន ក៏ដូចជានៅអ៊ីស្រាអែល រួមជា មួយចំនួនអ្នកស្លាប់និងរងរបួសកាន់តែកើនឡើងៗ រួមទាំងស្ត្រី និងកុមារជាច្រើនផងដែរ។ ទន្ទឹមនឹងនោះ ភាគីពាក់ព័ន្ធមិនត្រូវច្បាប់ ចាត់ទុកកុមារជាគោលដៅនៃការ វាយប្រហារដោយហឹង្សាឡើយ; ត្រូវជៀសវាងការវាយប្រហារលើកុមារដោយគ្រប់ មធ្យោបាយទាំងអស់; កងកម្លាំងការពារជាតិអ៊ីស្រាអែលត្រូវតែអត់ធ្មត់ជាអតិបរមា ហើយត្រឹមតែប្រើប្រាស់អាវុធសាហាវ លុះត្រាតែជៀសមិនរួច។ លោក Dujarric បាន ឲ្យដឹងថា អង្គការសហប្រជាជាតិនឹងបន្តធ្វើសហការយ៉ាងសកម្មជាមួយភាគីទាំងអស់ សំដៅកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។
គួរជម្រាបបន្ថែមទៀតថា គិតត្រឹមថ្ងៃទី ១១ ខែមេសា អ៊ីស្រាអែលបានវាយ ប្រហារលើទីក្រុង Jenin ក្នុងតំបន់ត្រើយខាងលិច ក្រោយពីការប្រយុទ្ធគ្នាយ៉ាងសាហាវ ក្នុងអំឡុងពេលច្រើនថ្ងៃចុងក្រោយនេះ។ ភាពតានតឹងបានកើនឡើងចាប់តាំងពីមានការវាយប្រហារជាបន្តបន្ទាប់នៅអ៊ីស្រាអែលដែលបណ្តាលឲ្យមនុស្ស ១៤ នាក់ស្លាប់ និងរាប់សិបនាក់រងរបួសក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ៕