អង្គការសហប្រជាជាតិលុបចោលសេចក្ដីអញ្ជើញអ៊ីរ៉ង់ចូលរួមសន្និសីទក្រុងGeneva ២
|
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ky Moon (internet) |
(VOV)_ អង្គការសហប្រជាជាតិបាន លុបចោលសេចក្ដីអញ្ជើញអ៊ីរ៉ង់ចូលរួមសន្និ សីទសន្តិភាពស្ដីពីប្រទេសស៊ីរី ឬបានហៅថាសន្និសីទ ក្រុងGeneva ២ ដែលគ្រោង ប្រព្រឹត្តទៅនាថ្ងៃទី ២២ មករា ដោយសារ Tehran បដិសេធមិនគាំទ្រការផ្តើមគំនិត បង្កើតរដ្ឋាភិបាលអន្តរកាលនៅស៊ីរី។ ថ្លែងមតិនៅសន្និសីទកាសែត១ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Martin Nesirky បានអោយដឹងថា៖អគ្គលេខាធិការ
អង្គការសហប្រជាជាតិ លោក Ban Ky Moon បានសម្ដែងនូវក្តីអស់សង្ឍឹមយ៉ាងខ្លាំង
អំពីរាល់សេចក្តីប្រកាសរបស់អ៊ីរ៉ង់។ ក្នុងនោះ បានបដិសេធសេចក្ដីថ្លែងការណ៍រួម ដែលបណ្ដាប្រទេសមហាអំណាចលើពិភពលោកទទួលបាន ក្នុងសន្និសីទ Geneva ១ នាខែមិថុនា ឆ្នាំ ២០១២ ដើម្បីបញ្ចប់វិបត្តិនយោបាយនៅស៊ីរី៕