អង្គការសហប្រជាជាតិសន្និដ្ឋានថាអាចពន្លត់បានអាសន្នរោគ Ebola

 អង្គការសហប្រជាជាតិសន្និដ្ឋានថាអាចពន្លត់បានអាសន្នរោគ Ebola - ảnh 1
លោក Ismail Ould Cheikh Ahmed

        (VOV)_​​ ថ្លែងមតិនៅប្រទេសហ្គាណា​ នាថ្ងៃទី៣ មករា បេសកជនថ្មីទទួលបន្ទុក
ការងារប្រយុទ្ធប្រឆាំង​បន្ទាន់អាសន្នរោគ Ebola របស់អង្គការសហប្រជាជាតិ 
( UNMEER ) លោក​ Ismail Ould Cheikh Ahmed បានសន្និដ្ឋានថា៖ការទប់ទល់នឹង
ការរីករាល​ដាល​របស់វីរុស Ebola ទោះជាភារកិច្ចលំបាកក្តី ប៉ុន្តែការទទួល​ជោគជ័យ
គឺស្ថិតនៅ​ក្នុង​បាតដៃទៅហើយ។   លោក Ismail Ould Cheikh Ahmed បានអញ្ជើញ
មកដល់ប្រទេសហ្គាណា ​ដើម្បីទទួលដំណែងជា​ប្រមុខ UNMEER ជំនួសអោយ
លោក Anthony Banbury​។ បន្ទាប់នោះ លោក Ismail Ould Cheikh នឹងទៅទស្សនា
ប្រទេស​ចំនួន៣ទៀតដែលស្ថិតនៅក្នុងមណ្ឌលអាសន្នរោគ Ebola គឺ៖ Liberia,
Sierra Leone និង Guinea។

        តាមះអង្គការសុខភាពពិភពលោក ( WHO) ថា៖នាបច្ចុបន្ន ​មានមនុស្ស​ចំនួនជាង២០ ២០០នាក់ត្រូវឆ្លងវីរុស Ebola ដែលក្នុងនោះមានមនុស្ស​ជិត​៨ពាន់នាក់
ត្រូវស្លាប់៕


ប្រតិកម្មទៅវិញ

ផ្សេងៗ