អង្គការសហប្រជាជាតិស្នើឲ្យមានការគោរពច្បាប់អន្តរជាតិក្នុងការប្រព្រឹត្តិជាមួយជនចំណាកស្រុកអាមេរិកកណ្តាល

(VOVWORLD) - នាថ្ងៃទី២៣ ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្នើឲ្យមានវិធានការនានាចំពោះក្រុមជនចំណាកស្រុកអាមេរិក ភាគខាងកណ្តាលធ្វើដំណើរទៅកាន់អាមេរិកដែល ពេលបច្ចុប្បន្នកំពុងឈរជើង លើទឹកដីប្រទេសម៉ិកស៊ិក ដោយធានាការគោរពច្បាប់អន្តរជាតិ និងផលប្រយោជន៍ត្រឹមត្រូវរបស់បណ្តាប្រទេសពាក់ព័ន្ធផងដែរ។
អង្គការសហប្រជាជាតិស្នើឲ្យមានការគោរពច្បាប់អន្តរជាតិក្នុងការប្រព្រឹត្តិជាមួយជនចំណាកស្រុកអាមេរិកកណ្តាល - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres

យោងតាមអង្គការធ្វើចំណាកស្រុកអន្តរជាតិ (IOM) នៃ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ជនចំណាកស្រុកចេញដំណើរពីទីក្រុង San Sedro Sula នៃប្រទេស Honduras ដោយមានមនុស្សចំនួន ២០០ នាក់ តែនាបច្ចុប្បន្នចំនួននេះបានកើនឡើងដល់ ៧២០០ នាក់ ដែលភាគច្រើនជាប្រជាជន Honduras ។

ពាក់ព័ន្ធនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមរិក លោក Donald Trump ស្តីអំពីការដាក់ពង្រាយកងទ័ពមកទប់ទល់នឹងបញ្ហាជនចំណាកស្រុកនោះ អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកផលប្រយោជន៍របស់ជន ចំណាកស្រុក លោក Felipe Gonzalez Morales បានប្រកាសថា ទង្វើនេះ ពិតជា «គ្រោះថ្នាក់» ដោយសារតែ នៅពេលដែលប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីអនុវត្តភារកិច្ចដែលមិនមែនជាលក្ខណៈពិតនោះទេ គឺនឹងបង្កការរំលោភ បំពានលើសិទ្ធិមនុស្សជាមិនខានឡើយ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ