អង្គការសហប្រជាជាតិស៊ើបអង្កេតករណីបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាង​ជើង

(VOVWORLD) - គណៈកម្មាធិការដាក់ទណ្ឌកម្មកូរ៉េខាងជើងនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៦ ខែមីនាបានស្នើ ឱ្យអ្នកជំនាញរបស់គណៈកម្មាធិការនេះ ធ្វើការស៊ើបអង្កេតការបាញ់សាកល្បងមីស៊ីលមួយថ្ងៃមុននេះរបស់កូរ៉េខាងជើង។ 
អង្គការសហប្រជាជាតិស៊ើបអង្កេតករណីបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាង​ជើង - ảnh 1មីស៊ីលផ្លោងមួយត្រូវបានសាកល្បងនៅទីតាំងដែលមិនបានបញ្ជាក់នៅប្រទេសកូរ៉េខាងជើង (រូបថត៖ AFP / VNA)

គណៈកម្មាធិការនេះមានអ្នកតំណាងមកពីប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ១៥ បាននាំចេញការសម្រេចចិត្តស៊ើបអង្កេតបន្ទាប់ពីបានបើកកិច្ចប្រជុំបិទទ្វារនៅថ្ងៃទី ២៦ ខែមីនា។ ការស៊ើបអង្កេតរបស់គណៈកម្មាធិការដាក់ទណ្ឌកម្មកូរ៉េខាងជើងឬហៅថាគណៈកម្មការទី ១៧១៨ ត្រឹមតែជាជំហានដំបូងហើយបន្ទាប់មកគណៈកម្មការនឹងធ្វើការពិចារណាពីលទ្ធភាពដែលអាចកើតមានបន្ទាប់ទៀត។ សមាជិកក្រុមប្រឹក្សាសន្តិសុខដែលតំណាងឱ្យអឺរ៉ុបបានស្នើឱ្យបើកសម័យប្រជុំដើម្បីពិភាក្សាអំពីការបាញ់មីស៊ីលថ្មីៗនេះរបស់កូរ៉េខាងជើង។ បារាំង អេស្តូនី អៀរឡង់ ន័រវ៉េស និងអង់គ្លេសបានស្នើឲ្យ បើកកិច្ចប្រជុំបិទទ្វារលើបញ្ហានេះនៅថ្ងៃទី ៣០ ខែមីនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ