អង្គការសហប្រជាជាតិស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនយោបាយនៅបូលីវី

(VOVWORLD) - នាថ្ងៃទី ១៧ ខែវិច្ឆិកា លោក  Jean Arnault បេសកជនពិសេសរបស់អគ្គលេខាធិការអ. ស.ប បានជួបពិភាក្សាជាមួយប្រធានាធិបតីស្តីទីបូលីវី លោក  Jeanine Anez ដើម្បីស្វែងរកវិធីជួយឱ្យប្រទេសនេះរួចផុតពីវិបត្តិនយោបាយ។ អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភជាច្រើនលើកច្រើនសារ ថាស្ថានភាពនៅបូលីវី នឹងស្ថិតនៅខាងក្រៅនៃការគ្រប់គ្រងឡើយ។
អង្គការសហប្រជាជាតិស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនយោបាយនៅបូលីវី - ảnh 1ទិដ្ឋភាពនៃបាតុកម្មនៅ បូលីវី (រូបថត៖ AFP/TTXVN)

បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីស្តីទីបូលីវី បេសកជនពិសេសរបស់អគ្គលេខាធិការអ. ស.ប បានសង្ឃឹមថាអង្គការនេះអាចរួមចំណែកក្នុងដំណើរការរក្សាស្ថិរភាពយ៉ាងឆាប់រហ័ស ដើម្បីឈានទៅរៀបចំការបោះឆ្នោតថ្មី បន្ទាប់ពីប្រធានាធិបតី Evo Marales បានលាលែងពីតំណែង ហើយរស់និរទេសនៅ ប្រទេសម៉ិកស៊ិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ